/ / / / /

រដ្ឋបាលខេត្តកោះកុង សូមគោរពជម្រាបជូន ឯកឧត្តម លោកជំទាវ មន្រ្តីរាជការគ្រប់លំដាប់ថ្នាក់ កងកម្លាំងប្រដាប់អាវុធគ្រប់ប្រភេទ និងប្រជាពលរដ្ឋគ្រប់មជ្ឈដ្ឋានទាំងអស់មេត្តាជ្រាបថា ដើម្បីអបអរសាទរខួបទី៤៣ នៃទិវាជ័យជម្នះលើរបបប្រល័យពូជសាសន៍ (៧ មករា ១៩៧៩ – ៧ មករា ២០២២) រដ្ឋបាលខេត្តកោះកុង សហការជាមួយរដ្ឋបាលស្រុកបូទុមសាគរនឹងរៀបចំពិធីបរិច្ចាគឈាមដោយស្ម័គ្រចិត្ត ចំនួន ៥០០នាក់ នៅថ្ងៃទី០៨ ខែមករា ឆ្នាំ២០២២

រដ្ឋបាលខេត្តកោះកុង សូមគោរពជម្រាបជូន ឯកឧត្តម លោកជំទាវ មន្រ្តីរាជការគ្រប់លំដាប់ថ្នាក់ កងកម្លាំងប្រដាប់អាវុធគ្រប់ប្រភេទ និងប្រជាពលរដ្ឋគ្រប់មជ្ឈដ្ឋានទាំងអស់មេត្តាជ្រាបថា ដើម្បីអបអរសាទរខួបទី៤៣ នៃទិវាជ័យជម្នះលើរបបប្រល័យពូជសាសន៍ (៧ មករា ១៩៧៩ – ៧ មករា ២០២២) រដ្ឋបាលខេត្តកោះកុង សហការជាមួយរដ្ឋបាលស្រុកបូទុមសាគរនឹងរៀបចំពិធីបរិច្ចាគឈាមដោយស្ម័គ្រចិត្ត ចំនួន ៥០០នាក់ នៅថ្ងៃទី០៨ ខែមករា ឆ្នាំ២០២២ វេលាម៉ោង ០៨:០០នាទីព្រឹក នៅបរិវេណសាលា ស្រុកបូទុមសាគរ ស្ថិតក្នុងឃុំអណ្តូងទឹក ស្រុកបូទុមសាគរ ខេត្តកោះកុង ដើម្បីបរិច្ចាគឈាមជូនមជ្ឈមណ្ឌលជាតិផ្តល់ឈាម សម្រាប់ជួយសង្គ្រោះអាយុជីវិត ជនរងគ្រោះដោយកង្វះឈាម។
រដ្ឋបាលខេត្តកោះកុង សូមអំពាវនាវដល់ ឯកឧត្តម លោកជំទាវ មន្ត្រីរាជការគ្រប់លំដាប់ថ្នាក់ កងកម្លាំងប្រដាប់អាវុធគ្រប់ប្រភេទ និងប្រជាពលរដ្ឋគ្រប់មជ្ឈដ្ឋានទាំងអស់ ចូលរួមបរិច្ចាគឈាមដោយស្ម័គ្រចិត្ត តាមពេលវេលា និងទីកន្លែង ដែលបានជម្រាបជូនខាងលើ តាមការគួរ។

ទទួលបានលិខិតអំពាវនាវ នេះ រដ្ឋបាលខេត្តកោះកុង មានសង្ឃឹមជឿជាក់នូវទឹកចិត្តសប្បុរសធម៌ ចូលរួមពីសំណាក់ ឯកឧត្តម លោកជំទាវ អស់លោក លោកស្រីទាំងអស់ ក្នុងស្មារតីមនុស្សធម៌ និង វប្បធម៌ចែករំលែក។

អត្ថបទផ្សេងទៀត

  • រដ្ឋបាលក្រុងខេមរភូមិន្ទ/
    26/08/2026

    លោក ភូថង សេរីវុឌ្ឍី អភិបាល នៃគណៈអភិបាលក្រុងខេមរភូមិន្ទ និងជាប្រធានគណៈកម្មាធិការសម្របសម្រួលបច្ចេកទេសក្រុង បានអញ្ជើញដឹកនាំកិច្ចប្រជុំក្រុមការងារសម្របសម្រួលបច្ចេកទេសក្រុង

  • ហេង គីមឆន/
    26/08/2026

    លោកជំទាវ ឈី វ៉ា អភិបាល នៃគណៈអភិបាលខេត្តកោះកុង បានអញ្ជើញស្វាគមន៍ឯកឧត្តម​ នាយឧត្ដម​សេនីយ៍​ មាស​ វិរិទ្ធ​ អគ្គ​លេខាធិការ​ នៃ​អអគ្គលេខាធិការដ្ឋានជាតិ ប្រយុទ្ធប្រឆាំងគ្រឿងញៀន ពិធីអបអរសាទរទិវាអន្តរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន និងពិធីដុតបំផ្លាញវត្ថុតាងគ្រឿងញៀន

  • មន្ទីរធម្មការ និងសាសនា/
    25/08/2026

    លោក​ គង់​ ចន្ទថុល្ល​ ប្រធានមន្ទីរធម្មការនិងសាសនាខេត្តកោះកុង បានចូលរួមកម្មវិធី​អបអរសាទរ ទិវារអន្តរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន ២៦ មិថុនា ២០២៦ ក្រោមប្រធានបទ​ “រួមគ្នាឆ្លើយតបបញ្ហាគ្រឿងញៀនក្នុងបរិបទថ្មីប្រកបដោយភាពច្នៃប្រឌិត”​

  • រដ្ឋបាលក្រុងខេមរភូមិន្ទ/
    25/08/2026

    លោក ឈឹម ចិន អភិបាលរង នៃគណៈអភិបាលក្រុងខេមរភូមិន្ទ បានអញ្ជើញចូលរួមកិច្ចប្រជុំពិនិត្យករណី និងជម្រះបញ្ជីដីធ្លីក្នុងភូមិសាស្រ្តខេត្តកោះកុង

  • រដ្ឋបាលក្រុងខេមរភូមិន្ទ/
    25/08/2026

    លោកស្រី ស៊ិន ចរិយា អភិបាលរង នៃគណៈអភិបាលក្រុងខេមរភូមិន្ទ បានអញ្ជើញចូលរួមចុះពិនិត្យ និងវាយតម្លៃទីតាំងស្នើសុំអាជ្ញាបណ្ណប្រកបអាជីវកម្ម​សេវាកម្មស្នាក់នៅទេសចរណ៍(បើកថ្មី) ចំនួន០១កន្លែង ផ្ទះសំណាក់ វីភីកោះកុង របស់លោក សំឃិត វៀន ស្ថិតនៅភូមិ១ សង្កាត់ស្មាច់មានជ័យ ក្រុងខេមរភូមិន្ទ ខេត្តកោះកុង

  • រដ្ឋបាលក្រុងខេមរភូមិន្ទ/
    25/08/2026

    លោក ឈឹម ចិន អភិបាលរង នៃគណៈអភិបាលក្រុងខេមរភូមិន្ទ បានអញ្ជើញចូលរួមពិធីអបអរសាទរទិវាអន្តរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន ២៦ មិថុនា ២០២៦ និងពិធីដុតបំផ្លាញវត្ថុតាងគ្រឿងញៀន