នៅថ្ងៃទី០៤ ខែមករា ឆ្នាំ២០២២ វេលាម៉ោង ៤:០០នាទី កម្លាំងមន្ត្រីឧទ្យានុរក្សនៃមន្ទីរបរិស្ថានខេត្តកោះកុង ស្នាក់ការល្បាតកោះប៉ោ ចុះល្បាតដោយរថយន្ត បានធ្វើការដកហូតរណាយន្តតូច ០១គ្រឿង(ពណ៌ទឹកក្រូច) នៅចំណុចភ្នំទទឹងថ្ងៃ ត្រង់គីឡូលេខ១៤ នឹងបានដកហូតអន្ទាក់ខ្សែខៀវចំនួន ៤៦ខ្សែ អន្ទាក់សចំនួន ៧៥ខ្សែ ស្ថិតនៅភូមិកោះប៉ោ ឃុំប៉ាក់ខ្លង ស្រុកមណ្ឌលសីមា ខេត្តកោះកុង ត្រង់និយាមការលេខ (២៩៣៩៩៩-១២៨៩៣១៥) រីឯវត្ថុតាងរណាយន្តនឹងខ្សែអន្ទាក់ក្រុមការងារយកមករក្សាទុក្ខនៅស្នាក់ការកោះប៉ោ ។