ពិធីបិទវគ្គបណ្តុះបណ្តាលតួនាទី ភារកិច្ច និងក្រមសីលធម៌អាចារ្យខ្មែរ ជំនាន់ទី៣៧ ក្រោយអធិបតីភាពរបស់ ឯកឧត្តម រន: រនតវឌ្ឍនោ រដ្ឋលេខាធិការក្រសួងធម្មការនិងសាសនា តំណាងដ៏ខ្ពង់ខ្ពស់ឯកឧត្តម ឈិត សុខុន រដ្ឋមន្ត្រីក្រសួងធម្មការ និងសាសនា នៅទីស្ដីការសាលប្រជុំផ្ការំដួលក្រសួងធម្មការនិងសាសនា រាជធានីភ្នំពេញ ។
អង្គសិក្ខាកាមនៃវគ្គបានចូលរួមសិក្សាទូទាំងប្រទេសចំនួន ២៥២ អង្គនាក់ ក្នុងនោះសម្រាប់ខេត្តកោះកុងបាចូលរួមចំនួន៨អង្គ/នាក់ នៅសាលប្រជុំមន្ទីរធម្មការនិងសាសនាខេត្ត ក្រោមកិច្ចដឹកនាំរបស់លោក អ៊ូច ទូច ប្រធានមន្ទីរធម្មការនិងសាសនា និងមានការសម្របសម្រួលរបស់លោកកែវ សុភត្រ្ត័ ប្រធានការិយាល័យព្រះពុទ្ធសាសនាផ្សារភ្ជាប់នឹងសង្គម នៃមន្ទីរធម្មការនិងសាសនា ។
អង្គសិក្ខាកាមទទួលបានជោគជ័យក្នុងកម្មសិក្សានិងចំណេះចំនាញវិជ្ជាជីវៈ ជំនាញអាចារ្យខ្មែរ ក្រោមការធ្វើបទបង្ហាញរបស់ព្រះឧទ្ទេសាចារ្យ ឧទ្ទេសាចារ្យ រយៈពេល៤ថ្ងៃគឺចាប់ថ្ងៃទី២៧-៣០ខែធ្នូ ឆ្នាំ២០២១ ។
អង្គសិក្ខាកាម សូមគោរពប្រគេននិងជូនពរ ឯកឧត្តម រដ្ឋមន្ត្រី រដ្ឋលេខាធិការ-អនរដ្ឋលេខាធិការក្រសួងធម្មការនិងសាសនា ព្រះឧទ្ទេសាចារ្យ ឧទ្ទេសាចារ្យ ឯកឧត្តមអគ្គនាយក-អគ្គនាយករង លោកប្រធានមន្ទីរអនុប្រធានមន្ទីរ លោកប្រធានការិយាល័យព្រះពុទ្ធសាសនាផ្សាយភ្ជាប់នឹងសង្គម សូមទទួលបានព្រះពុទ្ធពរ៤គឺ៖ អាយុ វណ្ណៈ សុខៈ ពលៈ ជារៀងរហូត។
ថ្ងៃព្រហស្បតិ៍១១រោច ខែមិគសិរ ឆ្នាំឆ្លូវត្រីស័កព.ស.២៥៦៥ ត្រូវនឹងថ្ងៃី៣០ ខែធ្នូ ឆ្នាំ២០២១