រដ្ឋបាលខេត្តកោះកុង

Koh Kong Provincial Administration
ស្វែងរក

លោក ហួ ងី អនុប្រធានមន្ទីរផែនការខេត្ត បានអញ្ជើញចុះ ធ្វើអង្កេតថ្លៃអ្នកផលិត (Producer Price Survey) នៅ តាមបណ្តារោងចក្រ សហគ្រាស សណ្ឋាគារ ផ្ទះសំណាក់ ភោជនីយដ្ឋាន ក្រុមហ៊ុនដឹកជញ្ជូន ប្រៃសណីយ៍ ទូរគមនាគមន៍ សិប្បកម្ម អាជីវកម្មរ៉ែថាមពល…។ល។

ថ្ងៃពុធ​ ១០កេីត​ ខែមិគសិរ​ ឆ្នាំឆ្លូវ​ ត្រីស័ក​ ពុទ្ធសករាជ​ ២៥៦៥​ ត្រូវនឹងថ្ងៃទី២៩​ ខែធ្នូ​ ឆ្នាំ២០២១

លោក ហួ ងី អនុប្រធានមន្ទីរផែនការខេត្ត បានអញ្ជើញចុះធ្វើអង្កេតថ្លៃអ្នកផលិត (Producer Price Survey) នៅតាមបណ្តារោងចក្រ សហគ្រាស សណ្ឋាគារ ផ្ទះសំណាក់ ភោជនីយដ្ឋាន ក្រុមហ៊ុនដឹកជញ្ជូន ប្រៃសណីយ៍ ទូរគមនាគមន៍ សិប្បកម្ម អាជីវកម្មរ៉ែថាមពល…។ល។ ដើម្បី ចងក្រងសន្ទស្សន៍ថ្លៃអ្នកផលិត(Producer Price Index)។

ការអង្កេតថ្លៃអ្នកផលិត(Producer Price Survey) ត្រូវបានរៀបចំឡើងក្រោមអំណាចនៃច្បាប់ស្តីពីស្ថិតិក្នុងក្របខ័ណ្ឌនៃច្បាប់នេះ វិទ្យាស្ថានជាតិសិ្ថតិ ក្រសួងផែនការមានភារកិច្ចទទួលខុសត្រូវក្នុងការ ប្រមូល កែច្នៃ ចងក្រង វិភាគ បោះពុម្ភ និងផ្សព្វផ្សាយទិន្នន័យស្ថិតិគ្រឹះតាមការធ្វើជំរឿន អង្កេត និងប្រើប្រាស់ប្រភពទិន្នន័យ រដ្ឋបាល និងចងក្រងគណនេយ្យជាតិកម្ពុជា និងសន្ទស្សន៍ ក៏ដូចជាសូចនាករសេដ្ឋកិច្ច សង្គមកិច្ច បរិស្ថាន និងប្រជាសាស្ត។

សន្ទស្សន៍ថ្លៃអ្នកផលិត(Producer Price Index) គឺជាសន្ទស្សន៍ថ្លៃ ដែលបានមកដោយផ្អែកលើវត្ថុធាតុដើម និង ទំនិញអន្តរការីដែលបានទិញដោយអ្នកផលិត ហើយវាជាសន្ទស្សន៍ថ្លៃមួយក្នុងចំណោមសន្ទស្សន៍ថ្លៃផ្សេងៗទៀត ដែលវាស់វែងពីការប្រែប្រួលនៃថ្លៃអ្នកផលិត។ ម្យ៉ាងទៀតវាត្រូវបានគេប្រើជាសូចនាករ បរិត្តផរណា (Deflator)ក្នុង ការគណនាថ្លៃថេរ ដែលជាសញ្ញាបង្ហាញពីភាពសំខាន់នៃសេដ្ឋកិច្ច ក៏ដូចជាបរិត្តផរណា(Deflator)នៅក្នុងការចងក្រងគណនេយ្យជាតិ (National Account) សម្រាប់ការគណនាផលិតផលក្នុងស្រុកសរុប(Gross Domestic Product)ផងដែរ។

អត្ថបទទាក់ទង