រសៀលថ្ងៃទី២៩ ខែធ្នូ ឆ្នាំ២០២១
ក្រុមការងារវាយតម្លៃទីក្រុងស្អាត ដឹកនាំដោយលោក ហ៊ួត រិទ្ធី ប្រធាននាយកដ្ឋានសេវាគាំពារទីក្រុងស្អាត និងជំរុញការប្រឡងប្រណាំងនៃក្រសួងទេសចរណ៍ បានសហការជាមួយរដ្ឋបាលខេត្ត រដ្ឋបាលក្រុងខេមរភូមិន្ទ មន្ទីរទេសចរណ៍ខេត្ត ចុះពិនិត្យ ផ្ទៀងផ្ទាត់ និងវាយតម្លៃទីតាំងដែលបានកំណត់ដើម្បីប្រឡងប្រណាំងទីក្រុងស្អាតលើកទី៣ (ឆ្នាំ២០២២-២០២៥) បេក្ខភាពក្រុងខេមរភូមិន្ទ