លោក ឆឹង ង៉ែ មេឃុំកណ្តោល បានដឹកនាំអាជ្ញាធរឃុំ ភូមិ សហការជាមួយ កម្លាំងប៉ុស្តិ៍រដ្ឋបាលឃុំចុះពិនិត្យទីតាំងដីស្រះសហគមន៍ភូមិប្រលាន ដែលមានប្រជាពលរដ្ឋបានសាងសង់រោងលើខ្នងទំនប់ ស្ថិតនៅភូមិប្រលាន ឃុំកណ្តោល ស្រុកបូទុមសាគរខេត្តកោះកុង។
ក្រោយពីអាជ្ញាធរបានចុះណែនាំគាត់រួចមក គាត់ក៏បានយល់ព្រមឯកភាពធ្វើតាមការសម្របសម្រួលរបស់អាជ្ញាធរផងដែរ។
ប្រភពៈរដ្ឋបាលស្រុកបូទុមសាគរ
====================
ថ្ងៃពុធ ១០ រោច ខែមិគសិរ ឆ្នាំឆ្លូវ
ត្រីស័ក ពុទ្ធសករាជ ២៥៦៥
ត្រូវនឹងថ្ងៃទី២៩ ខែធ្នូ ឆ្នាំ២០២១
December 29, 2021