វេលាម៉ោង ៨:០០នាទីព្រឹក រដ្ឋបាលឃុំតានូន បានរៀបចំកិច្ចប្រជុំសាមញ្ញលើកទី៥៤ ឆ្នាំទី៤ អាណត្តិទី៤ របស់ក្រុមប្រឹក្សាឃុំតានូនក្រោមអធិបតីភាព លោក វាំង វីរ: មេឃុំប្រធានក្រុមប្រឹក្សាឃុំតានូន ដើម្បីពិភាក្សាគ្នាលើរបៀបវារៈមួយចំនួន ដូចខាងក្រោម:
១-ពិនិត្យ និងអនុម័តរបៀបវារៈនៃអង្គប្រជុំ
២-ពិនិត្យកូរ៉ុម និងប្រកាសសមាសភាពចូលរួមប្រជុំ
៣-ពិនិត្យ និងអនុម័តកំណត់ហេតុប្រជុំលើកមុន
៤-ពិភាក្សាអនុម័តសេចក្ដីព្រាងរបាយការណ៍ប្រចាំខែធ្នូ ឆ្នាំ២០២១
៥-ពិភាក្សា និងអនុម័តកម្មវិធីវិនិយោគបីឆ្នាំរំកិល ២០២២-២០២៤
៦-ពិភាក្សា និងអនុម័តគម្រោងថវិកាប្រចាំឆ្នាំ២០២២
៧-ពិភាក្សាអនុម័តកំណត់កាលបរិច្ឆេទប្រជុំសម្រាប់ឆ្នាំ២០២២ របស់ក្រុមប្រឹក្សាឃុំ និងគណៈកម្មាធិការទទួលបន្ទុកកិច្ចការនារី និងកុមារ
៨-បញ្ហាផ្សេងៗ
-ការអនុវត្តការងាររបស់ក្រុមប្រឹក្សាឃុំ
-បញ្ហាប្រឈម
៩-មតិបូកសរុបកិច្ចប្រជុំ និងប្រកាសបិទអង្គប្រជុំ
ប្រភពៈរដ្ឋបាលស្រុកបូទុមសាគរ
====================
ថ្ងៃពុធ ១០ រោច ខែមិគសិរ ឆ្នាំឆ្លូវ
ត្រីស័ក ពុទ្ធសករាជ ២៥៦៥
ត្រូវនឹងថ្ងៃទី២៩ ខែធ្នូ ឆ្នាំ២០២១
ខែធ្នូ 29, 2021