/ / /

រដ្ឋបាលស្រុកបូទុមសាគរ មានកិត្តិយសសូមជូនដំណឹងដល់ បង ប្អូន ប្រជាពលរដ្ឋ នៅទូទាំងស្រុកបូទុមសាគរ ខេត្តកោះកុង ឱ្យបានជ្រាបថា៖រដ្ឋបាលស្រុក នឹងបើកយុទ្ធនាការចាក់វ៉ាក់សាំងកូវីដ-១៩ ដូសទី៣(ដូសជម្រុញ)ជូនបងប្អូនប្រជាពលរដ្ឋដែលមានអាយុចាប់ពី ១៨ឆ្នាំនៅទូទាំងស្រុកបូទុមសាគរ

រដ្ឋបាលស្រុកបូទុមសាគរ មានកិត្តិយសសូមជូនដំណឹងដល់ បង ប្អូន ប្រជាពលរដ្ឋ នៅទូទាំងស្រុកបូទុមសាគរ ខេត្តកោះកុង ឱ្យបានជ្រាបថា៖រដ្ឋបាលស្រុក នឹងបើកយុទ្ធនាការចាក់វ៉ាក់សាំងកូវីដ-១៩ ដូសទី៣(ដូសជម្រុញ)ជូនបងប្អូនប្រជាពលរដ្ឋដែលមានអាយុចាប់ពី ១៨ឆ្នាំនៅទូទាំងស្រុកបូទុមសាគរ????សម្រាប់បងប្អូនប្រជាពលរដ្ឋដែលបានចាក់វ៉ាក់សាំងកន្លងមកជាមួយក្រុមការងារយោផធភូមិទី៣(ទាហាន)*ទីតាំងទី១៖ នៅវត្តអង្គសិលាចន្ទមុនី(ហៅវត្តថ្មស)ចាប់ចាក់ជូនប្រជាពលរដ្ឋឃុំថ្មស និងឃុំតានូន ចាប់ពីថ្ងៃទី០៦ ដល់ថ្ងៃទី០៨ ខែមករា ឆ្នាំ២០២២ ម៉ោង៧ៈ៣០នាទីព្រឹករហូតដល់ ម៉ោង៤ៈ០០នាទីល្ងាច*ទីតាំងទី២៖ នៅវត្តចន្ទមុនីរាម(ហៅវត្តអណ្ដូងទឹក) ចាប់ចាក់ជូនប្រជាពលរដ្ឋឃុំអណ្ដូទឹក និងឃុំកណ្ដោល ចាប់ពីថ្ងៃទី១០ ដល់ថ្ងៃទី១២ ខែមករា ឆ្នាំ២០២២ ម៉ោង៧ៈ៣០នាទីព្រឹករហូតដល់ ម៉ោង៤ៈ០០នាទីល្ងាច????សម្រាប់បងប្អូនប្រជាពលរដ្ឋដែលបានចាក់វ៉ាក់សាំងកន្លងមកជាមួយមណ្ឌលសុខភាព និងមន្ទីរពេទ្យរដ្ឋ*ទីតាំងទី៣៖ នៅមណ្ឌលសុខភាពអណ្ដូងទឹកចាប់ពីថ្ងៃទី០៤ ដល់ថ្ងៃទី១២ ខែមករា ឆ្នាំ២០២២ ម៉ោង៧ៈ៣០នាទីព្រឹករហូតដល់ ម៉ោង៤ៈ០០នាទីល្ងាចរដ្ឋបាលស្រុកបូទុមសាគរសង្ឃឹមយ៉ាងមុតមាំថា បងប្អូនប្រជាពលរដ្ឋទៅទទួលការចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ដូសទី៣(ដូសជម្រុញ)បានគ្រប់ៗគ្នា ។

ប្រភព:រដ្ឋបាលស្រុកបូទុមសាគរ

====================

ថ្ងៃពុធ ១០ រោច ខែមិគសិរ ឆ្នាំឆ្លូវត្រីស័ក ពុទ្ធសករាជ ២៥៦៥

ត្រូវនឹងថ្ងៃទី២៩ ខែធ្នូ ឆ្នាំ២០២១ខែធ្នូ 29, 2021

អត្ថបទផ្សេងទៀត

  • រដ្ឋបាលស្រុកគិរីសាគរ/
    27/03/2026

    រដ្ឋបាលឃុំភ្ញីមាស បានចុះពិនិត្យទីតាំងផ្លូវបេតុង១ខ្សែ ដែលមានប្រវែង៤៦០ម ទទឹង៧ម៉ែត្រ កម្រាស់០.១៥ម៉ែត្រ បានសាងសង់១០០%ដោយក្រុមហ៊ុនឈ្មោះ កក់ ស៊ុនសេង មូនិធិឃុំឆ្នាំ២០២៥ ទីតាំងស្ថិតនៅភូមិតានី និងភូមិកៀនក្រឡាញ់

  • រដ្ឋបាលស្រុកគិរីសាគរ/
    27/03/2026

    រដ្ឋបាលឃុំព្រែកខ្សាច់ បានបើកកិច្ចប្រជុំសាមញ្ញលើកទី៤៦ អាណត្តិ ទី៥ ឆ្នាំទី៤ របស់ក្រុមប្រឹក្សាឃុំ

  • រដ្ឋបាលស្រុកគិរីសាគរ/
    27/03/2026

    រដ្ឋបាលឃុំភ្ញីមាស បានដឹកនាំកិច្ចប្រជុំសាមញ្ញ លើកទី៤៦ អាណត្តិទី៥ ឆ្នាំទី៤ របស់ក្រុមប្រឹក្សាឃុំភ្ញីមាស

  • រដ្ឋបាលស្រុកមណ្ឌលសីមា/
    27/03/2026

    កិច្ចប្រជុំគណៈកម្មាធិការទទួល បន្ទុកកិច្ចការនារី និងកុមារ សម្រាប់ខែមីនា ឆ្នាំ២០២៦ និងកិច្ចប្រជុំសាមញ្ញលើកទី៤៦ ឆ្នាំទី៤ អាណត្តិទី៥ របស់ក្រុមប្រឹក្សាឃុំប៉ាក់ខ្លង

  • រដ្ឋបាលស្រុកមណ្ឌលសីមា/
    27/03/2026

    លោកស្រី ចា អែត ជំទប់ទី១ ឃុំប៉ាក់ខ្លង ដឹកនាំសមាជិកក្រុមប្រឹក្សាឃុំ ស្មៀនឃុំ និងជំនួយការរដ្ឋបាលឃុំ សហការជាមួយមន្ត្រីវិទ្យាស្ថានជាតិស្ថិតិ នៃក្រសួងផែនការ ចុះប្រតិបតិ្តការសម្ភាសន៍ ស្រង់ទិន្នន័យអង្កេតប្រជាសាស្រ្ត និងសុខភាពកម្ពុជាឆ្នាំ២០២៥-២០២៦ នៅសាលាឃុំប៉ាក់ខ្លង

  • រដ្ឋបាលស្រុកមណ្ឌលសីមា/
    27/03/2026

    លោក រាជ​ និមល​ ប្រធាន ការិយាល័យ អប់រំ យុវជន និង កីឡា និង​លោក​ ណាវ​ ផល្លា​មន្ត្រី​ការិយាល័យ​អប់រំ​ យុវជន​ និង​កីឡា​ ស្រុកមណ្ឌលសីមា បាន​ចូលរួម​វគ្គ​សិក្ខាសាលា​ ស្តី​ពី​ការ​ប្រើ​ប្រាស់​ប្រព័ន្ធ​បច្ចេក​វិទ្យា​សម្រាប់​ការ​រៀប​ចំ​របាយការណ៍​សមិទ្ធកម្ម​សាលារៀន​ ក្រោម​អធិបតីភាព លោក ឃួន ង៉ុយ អនុប្រធាន​ការិយាល័យ​ផែនការ​ និង​គ្រប់គ្រង​ជំនួយ​នៃ​មន្ទីរ​អប់រំ​ យុវជន​ និង​កីឡា​ខេត្ត​កោះកុង​ នៅ​សាល​ប្រជុំ​វិទ្យាល័យ​ស្រែអំបិល​ ស្រុក​ស្រែអំបិល​ ខេត្ត​កោះកុង