ថ្ងៃសុក្រ ៥រោច ខែមិគសិរ ឆ្នាំឆ្លូវ ត្រីស័ក ព.ស ២៥៦៥ ត្រូវនឹងថ្ងៃទី២៤ ខែធ្នូ ឆ្នាំ២០២១
លោក សុខ សំអាត អនុប្រធានមន្ទីរ និងជាអនុប្រធានអនុកម្មវិធី ASPIRE ខេត្តកោះកុង បានអញ្ជើញដឹកនាំកិច្ចប្រជុំបូកសរុបលទ្ធផលការងារប្រចាំឆ្នាំ២០២១ និងលើកទិសដៅការងារឆ្នាំ២០២២ នៃអនុកម្មវិធី ASPIRE ខេត្តកោះកុង។
ដោយមានការចូលរួមពីលោក លោកស្រី មន្ត្រីបច្ចេកទេសថ្នាក់ខេត្ត ភ្នាក់ងារផ្សព្វផ្សាយឃុំ/សង្កាត់ និងទីប្រឹក្សាអនុកម្មវិធី ទាំង៤ កិច្ចប្រជុំប្រព្រឹត្តទៅនៅសាលប្រជុំមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្ត ដែលមានអ្នកចូលរួមសរុប ២៤នាក់ស្រី ០៦នាក់។
ប្រភព ៖ មន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តកោះកុង