ឯកឧត្តម ឧត្តមសេនីយ៍ទោ ហង់ យុត មេបញ្ជាការកងពលតូចលេខ៣១ និងលោក លី រតនា បានផ្តល់អំណោយជាសម្ភារសិក្សា និងថវិកាមួយចំនួន តាមរយៈលោក ផង់ សុផាន់ណា ចែកជូនសិស្សានុសិស្ស សរុប ៤៤ នាក់ស្រី ២០ នាក់។ លោកគ្រូ អ្នកគ្រូ និងអាជ្ញាធរ សរុប ១០ នាក់ ស្រី ០១ នាក់ ក្នុងម្នាក់ៗទទួលបានថវិកា ១០០,០០០ រៀល។ និងបានជូនសំណាញ់លួស ចំនួន ០៣ ដុំ សម្រាប់បាំងរបងសាលា និងហ្វីប្រូ ៦០សន្លឹក នៅសាលាបឋមសិក្សាស្ពានក្តារ។