រដ្ឋបាលឃុំកណ្តោល បានរៀបចំកិច្ចប្រជុំសាមញ្ញលើកទី ៥៤ អាណត្តី៤ ប្រចាំខែ ធ្នូ ឆ្នាំ ២០២១ ក្រោមអធិបតីភាព លោក ឆឹង ង៉ែប្រធានក្រុមប្រឹក្សាឃុំ ជាប្រធានអង្គប្រជុំ និងមានការអញ្ជើញចូលរួម លោកស្រីសមាជិកក្រុមប្រឹក្សាឃុំ ស្មៀនឃុំ នាយប៉ុស្តិ៍រដ្ឋបាលឃុំកណ្តោល ប្រធានសហគមន៍ និង លោកស្រី នាយកសាលា លោកស្រីជាប្រធាន អនុ សមាជិកគ្រប់ភូមិ។
មានរបៀបវារៈដូចខាងក្រោម៖
១/.ការបើកកិច្ចប្រជុំនិងមតិស្វាគមន៍
២/.ការពិនិត្យកូរ៉ូម និងអ្នកចូលរួមប្រជុំ
៣/. ពិនិត្យអនុម័តសេចក្តីព្រាងរបៀបវារៈកិច្ចប្រជុំសាមញ្ញ
៤/. ពិនិត្យអនុម័តលើសេចក្តីព្រាងកំណត់ហេតុនៃកិច្ចប្រជុំ
៥/. ពិនិត្យ ពិភាក្សា និងអនុម័តលើរបាយការណ៍លទ្ធផលការងាររដ្ឋបាលឃុំប្រចាំខែ
៦/.ពិនិត្យ ពិភាក្សា និង អនុម័តលើប្រទិន នៃកិច្ចប្រជុំ សាមញ្ញរយៈពេល១២ខែ របស់ក្រុមប្រឹក្សាឃុំ
៧/. រៀបចំបង្កើតក្រុមការងារដោះស្រាយវិវាទក្រៅ ប្រព័ន្ធតុលាការ សម្រាប់ ឆ្នាំ២០២២
-ទិសដៅ និងផែនការអនុវត្តការងារ
-ពង្រឹងលើការអនុវត្ត កន្លែងមក
-យកចិត្តទុកដាក់ ពិនិត្យ និងតាមដានលើការកាប់ទន្ទ្រានព្រៃឈើខុសច្បាប់
៨/.បញ្ហាផ្សេងៗ
-ការផ្សព្វផ្សាយពត៍មាន និងសភាពការណ៍ ថ្មីៗ
-បញ្ហាប្រឈមតាមភូមិ
៩/.មតិបូកសរុប និងបិទអង្គប្រជុំ
ប្រភពៈរដ្ឋបាលស្រុកបូទុមសាគរ
====================
ថ្ងៃព្រហស្បតិ៍ ៤ រោច ខែមិគសិរ ឆ្នាំឆ្លូវត្រីស័ក ពុទ្ធសករាជ ២៥៦៥
ត្រូវនឹងថ្ងៃទី២៣ ខែធ្នូ ឆ្នាំ២០២១
December 23, 2021