នៅថ្ងៃទី២២ ខែធ្នូ ឆ្នាំ២០២១ កម្លាំងមន្ត្រីឧទ្យានុរក្សនៃដែនជម្រកសត្វព្រៃតាតៃ សហការជាមួយ អ ហ ផ ទ និងអង្គការសម្ព័ន្ធមិត្តសត្វព្រៃ ចុះល្បាតទប់ស្កាត់បទល្មើសធនធានធម្មជាតិ ដោយរថយន្តចំនួន១គ្រឿងនិងថ្មើរជើងក្នុងដែនជម្រកសត្វព្រៃតាតៃ ត្រង់ចំណុចនិយាមកាលេខ (០២៩៥២០៨ ១២៩១២៣៤) នៅចំណុច គរប្រាំមួយ ស្ថិតក្នុងភូមិកោះប៉ោ ឃុំប៉ាក់ខ្លង ស្រុកមណ្ឌលសីមា ខេត្តកោះកុង បានដោះខ្សែអន្ទាក់ដាក់សត្វព្រៃ (ពង្រូល) (មាន់ព្រៃ) បានចំនួន៤៧ខ្សែ ជាប្រភេទខ្សែខៀវនិងខ្សែអំបោះ ពណ៌ស និងខ្មៅ ដែលបង្ករដោយ (អញ្ញាតជន) ចំពោះវត្ថុតាងក្រុមការងារបានយកមករក្សាទុកនៅស្នាក់ការត្រពាំងរូង ។