នៅថ្ងៃទី២១ ខែធ្នូ ឆ្នាំ២០២១ លោក ជា ច័ន្ទកញ្ញា អភិបាល នៃគណៈអភិបាលស្រុក បានអញ្ជើញចូលរួមកិច្ចប្រជុំពិភាក្សា និងចុះត្រួតពិនិត្យការរៀបចំ និងផែនការសន្តិសុខជូនសម្ដេចតេជោ និងសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ក្នុងពិធីបើកការដ្ឋានសាងសង់ផ្លូវជាតិលេខ៤៨ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ ឯកឧត្តម នាយឧត្តមសេនីយ៍ យូ ស៊ិនឡុង រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី ឯកឧត្តម ហ៊ុន ស៊ីថា រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី ឯកឧត្តម សូ វីចទ័រ រដ្ឋលេខាធិការក្រសួងសាធារណការ និងលោកជំទាវ មិថុនា ភូថង អភិបាលនៃគណៈអភិបាលខេត្តកោះកុង នៅឃុំបឹងព្រាវ ស្រុកស្រែអំបិល ខេត្តកោះកុង។
___
ប្រភព: ឡូ រដ្ឋា