រដ្ឋបាលខេត្តកោះកុង

Koh Kong Provincial Administration
ស្វែងរក

លោក ហួ ងី អនុប្រធានមន្ទីរផែនការខេត្ត បានអញ្ជេីញចូលរួមក្នុងវគ្គបណ្តុះបណ្តាល​ ស្តីពីស្ថិតិ​គណនេយ្យជាតិ​ នៅទីរួមខេត្តកំពង់ចាម។

ថ្ងៃអាទិត្យ-ចន្ទ​ ១៥កេីត​-១រោច​ ខែមិគសិរ​ ឆ្នាំឆ្លូវ​ ត្រីស័ក​ ពុទ្ធសករាជ​ ២៥៦៥​ ត្រូវនឹងថ្ងៃទី​ ១៩-២០​ ខែធ្នូ​ ឆ្នាំ២០២១​ (រដ្ឋបាលមន្ទីរផែនការខេត្តកោះកុង)

លោក ហួ ងី អនុប្រធានមន្ទីរផែនការខេត្ត និងលោក សំ ឡាយ ប្រធានការិយាល័យស្ថិតិនៃមន្ទីរផែនការខេត្ត បានអញ្ជេីញចូលរួមក្នុង​វគ្គបណ្តុះបណ្តាល​ ​ស្តីពីស្ថិតិគណនេយ្យជាតិ ដែលរៀបចំដោយនាយកដ្ឋានគណនេយ្យជាតិ ក្រសួងផែនការ ក្រោមអធិបតីភាព ឯកឧត្តម សន ស៊ីថន រដ្ឋលេខាធិការក្រសួងផែនការ តំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្តម កិត្តិសេដ្ឋាបណ្ឌិត ឆាយ ថន ទេសរដ្ឋមន្ត្រី រដ្ឋមន្តីក្រសួងផែនការ និងមានការអញ្ជេីញចូលរួមពីបណ្តា​មន្ទីរផែនការ-រាជធានីខេត្ត ចំនួន ១៣ខេត្ត។

វគ្គបណ្តុះបណ្តាលនេះមានគោលបំណង​ ដើម្បីស្វែងរកទិន្នន័យសម្រាប់ធ្វើជាមធ្យោបាយក្នុងការវាស់វែងអំពីកម្រិតនៃការរីកចម្រើនរបស់រដ្ឋបាលខេត្ត ក៏ដូចជាចំណូលជាមធ្យមរបស់ប្រជាពលរដ្ឋម្នាក់ៗ តាមការវិភាគតាមបែបម៉ាក្រូសេដ្ឋកិច្ច និងដើម្បីពង្រឹងសមត្ថភាពបន្ថែមដល់មន្ត្រីជំនាញនៃមន្ទីរផែនការ រាជធានី-ខេត្តខាងលើ។

edited

អត្ថបទទាក់ទង