លោកជំទាវ មិថុនា ភូថង អភិបាល នៃគណៈអភិបាលខេត្តកោះកុង បានអញ្ជើញទទួលជែលលាងដៃ ដែលជាការឧបត្ថម្ភរបស់ លោកស្រី ទាវ បណ្តូល នាយិកាបណ្ណាគារមយូរា ដើម្បីចូលរួមទប់ស្កាត់ការរីករាលដាលជំងឺកូវី-១៩ ក្នុងនោះមានជែលលាងដៃចំណុះ ១០០ ml ចំនួន ៥០០ដប និងចំណុះ ៥០០ml ចំនួន ៥០០ដប និងសៀវភៅអនុស្សាវរីយ៍ ជនភៀសខ្លួន ចំនួន ១០ក្បាល ។
ថ្ងៃចន្ទ ១ រោច ខែមិគសិរ ឆ្នាំឆ្លូវ ត្រីស័ក ពុទ្ធសករាជ ២៥៦៥
ត្រូវនឹងថ្ងៃទី២០ ខែធ្នូ ឆ្នាំ២០២១ December 20, 2021