លោកជំទាវ មិថុនា ភូថង អភិបាល នៃគណៈអភិបាលខេត្តកោះកុង បានអញ្ជើញជាអធិបតី ក្នុងសំណេះសំណាលសួរសុខទុក្ខ និងចែកអំណោយសប្បុរសធម៌ ជូនប្រជាពលរដ្ឋ ចំនួន ៣០៧គ្រួសារ នៅឃុំតាទៃលើ និងឃុំឬស្សីជ្រុំ ស្រុកថ្មបាំង។
លោកជំទាវអភិបាលខេត្ត បានគូសបញ្ជាក់ថា ដោយឃើញពីការលំបាករបស់បងប្អូនទាំងពីរឃុំ ក្នុងស្រុកថ្មបាំង ខ្ញុំក៏បានផ្តួចផ្តើមនាំ យកនូវអំណោយមួយចំនួន ទុកជាការចែករំលែកជាមួយបងប្អូន ក្នុងពេលដែលបងប្អូនកំពុងមានការខ្វះខាត ក្នុងបរិបទកូវីដ-១៩ អំណោយសប្បុរសជន ទទួលបានពីសំណាក់ ព្រះតេជគុណបិយធម្មោ ធី អាំភុន ឧបត្ថម្ភភួយចំនួន ៣០៧ លោកជំទាវ ឈី វ៉ា សមាជិកក្រុមប្រឹក្សាខេត្ត និងសមាជិក សហភាពសហព័ន្ធយុវជនកម្ពុជាវិស័យសាលាខេត្ត ឧបត្ថម្ភក្រម៉ាចំនួន ៣២០ លោក ប៉ិច ស៊ីយុន ប្រធានមន្ទីររ៉ែ និងថាមពលខេត្តកោះកុង ចំនួន ២០០ដុល្លារ ឯកឧត្តម លីវ សុភក្ត្រា ឧបត្ថម្ភភួយចំនួន ១០០ និងម៉ាស ២,៥០០សន្លឹក លោកស្រី ម៉ា ដាស៊ីន និងក្រុមគ្រួសារ ១,២០០,០០០រៀល លោក ជឹង សុខម៉េង ម្ចាស់បុរីសូហូវីឡា ១,២០០,០០០រៀល និងលោកស្រី សាយឈុន សិង្ហផាន់ និងក្រុមគ្រួសារ ចំនួន ៤៨០,០០០រៀល និងសប្បុរសជនមួយចំនួនទៀតផងដែរ។ អំណោយសម្រាប់មួយគ្រួសារទទួលបាន អង្ករ ភួយ គី ត្រីខកំប៉ុង ទឹកត្រី ទឹកស៊ីអ៊ីវ អំបិលអ៊ីយ៉ូត ស្ករស ទឹកដោះគោជូឬទឹកក្រូច សាប៊ូដុំ ម៉ាស់ ទឹកសម្លាប់មេរោគ បន្ថែមពីលើនឹងទៀត មាននំប៉ាវឈ្ងុយឆ្ងាញ់ម្នាក់មួយផងដែរ៕
ថ្ងៃអាទិត្យ ១៥ កើត ខែមិគសិរ ឆ្នាំឆ្លូវ ត្រីស័ក ពុទ្ធសករាជ ២៥៦៥ ត្រូវនឹងថ្ងៃទី១៩ ខែធ្នូ ឆ្នាំ២០២១ ថ្ងៃនេះ ជាថ្ងៃសីល និងពេញបូណ៌មី December 19, 2021