ថ្ងៃសុក្រ ១៣កេីត ខែមិគសិរ ឆ្នាំឆ្លូវ ត្រីស័ក ពុទ្ធសករាជ ២៥៦៥ ត្រូវនឹងថ្ងៃទី១៧ ខែធ្នូ ឆ្នាំ២០២១ (រដ្ឋបាលមន្ទីរផែនការខេត្តកោះកុង)
លោក អៀត វណ្ណា ប្រធានមន្ទីរផែនការខេត្ត និងលោក ជា ស៊ីវត្រា អនុប្រធានមន្ទីរផែនការខេត្ត បានអញ្ជេីញចូលរួមកិច្ចប្រជុំត្រួតពិនិត្យ និងវាយតម្លៃ អំពីការអភិវឌ្ឍកម្មវិធីវិនិយោគបីឆ្នាំរំកិល សម្រាប់ត្រីមាសទី៤ ឆ្នាំ២០២១ និងលើកទិសដៅអភិវឌ្ឍត្រីមាសទី១ ឆ្នាំ២០២២ របស់រដ្ឋបាលខេត្តកោះកុង ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ លោកជំទាវ មិថុនា ភូថង អភិបាលនៃគណៈអភិបាលខេត្តកោះកុង និងសមាសភាពចូលរួម លោក លោកស្រី ប្រធាន អនុប្រធានមន្ទីរ អង្គភាពជុំវិញខេត្ត និងលោក លោកស្រី តំណាងទីចាត់ការចំណុះសាលាខេត្ត។