រដ្ឋបាលខេត្តកោះកុង

Koh Kong Provincial Administration
ស្វែងរក

អាជ្ញាធរខេត្តកោះកុង រៀបចំកិច្ចប្រជុំលើកទី៣ របស់ក្រុមការងារបច្ចេកទេសសម្រាប់គ្រងគ្រងដែនជម្រកសុវត្ថិភាពត្រីកាម៉ុងនៅពាមក្រសោប និងអណ្តើកហ្លួង និងក្រពើត្រី ក្នុងប្រព័ន្ធព្រែកស្រែអំបិល

ខេត្តកោះកុង៖ លោក សុខ សុទ្ធី អភិបាលរងនៃគណៈអភិបាលខេត្តកោះកុង និងជាប្រធានក្រុមការងារបច្ចេកទេស តំណាងដ៏ខ្ពង់ខ្ពស់លោកជំទាវអភិបាលខេត្ត បានដឹកនាំកិច្ចប្រជុំលើកទី៣ របស់ក្រុមការងារបច្ចេកទេសសម្រាប់គ្រងគ្រងដែនជម្រកសុវត្ថិភាពត្រីកាម៉ុងនៅពាមក្រសោប និងអណ្តើកហ្លួង និងក្រពើត្រី ក្នុងប្រព័ន្ធព្រែកស្រែអំបិល។ ក្នុងកិច្ចប្រជុំ របៀបវារ:ចំនួន ០៤ ត្រូវបានលើកយកមកពិភាក្សា រួមមាន ៖

  • វឌ្ឍនភាព នៃអនុវត្តផែនការគ្រប់គ្រងដែនជម្រកសុវត្ថិភាពត្រីកាម៉ុង រយ:ពេល ០៥ឆ្នាំ
  • ការរៀបចំបោះបង្គោលដែនជម្រកសុវត្ថិភាព និងការដាក់ប្រអប់ថ្ម
  • គម្រោងការគ្រប់គ្រងជលផលសមុទ្រ (ប្រជុំកោះស្តេច)
  • គម្រោងមូលនិធិសកម្មភាពខៀវ

ជាលទ្ធផលសម្រេចបាន កិច្ចប្រជុំទទួលបានការចូលរួមធាតុចូលពីសមាជិក សមាជិកាក្រុមការងារ មន្ទីរអង្គភាព អាជ្ញាធរមូលដ្ឋាន អង្គការដៃគូអភិវឌ្ឍន៍ និងអ្នកពាក់ព័ន្ធ ក្នុងការធ្វើឲ្យប្រសើរឡើងនូវសកម្មភាពដែលបានអនុវត្ត សកម្មភាពកំពុងអនុវត្ត និងសកម្មភាពគ្រោងនឹងអនុវត្ត លើកិច្ចការពារធានានូវនិរន្តរភាពធលធានជលផលសមុទ្រ និងមច្ឆជាតិ។

ក្នុងឱកាសនោះ លោកអភិបាលរងខេត្ត បានស្នើឲ្យ មន្ទីរអង្គភាព អាជ្ញាធរស្រុក សមត្ថកិច្ចពាក់ព័ន្ធ និងភាគីអង្គការដៃគូអភិវឌ្ឍន៍ បន្តកិច្ចសហការល្អ ក្នុងគោលបំណងរួមដើម្បីធានានូវចីរភាព នៃការអភិរក្ស និងការអភិវឌ្ឍ៕

ប្រភព៖ លោក ហោ ធូ នាយករងទីចាត់ការអន្តរវិស័យ

អត្ថបទទាក់ទង