វេលាម៉ោង២:៣០នាទីរសៀល លោក ក្រូច បូរីសីហា អភិបាលរង នៃគណ:អភិបាលស្រុក នឹងអភិបាលរងទទួលបន្ទុកដោះស្រាយសម្របសម្រួលវិវាទមូលដ្ឋានថ្នាក់ស្រុក បានបើកកិច្ចប្រជុំសម្របសម្រួលបញ្ហាទំនាស់ដីធ្លីរវាងឈ្មោះ នី វុធ ជាមួយនិងលោក រី ប៊ុនលៀង ដោយមានចូលរួមពីប្រធានការិយាល័យភូមិបាលស្រុក អាជ្ញាធរឃុំ ភូមិ និងអ្នកពាក់ព័ន្ធ ដែលមានទីតាំងដីទំនាស់ស្ថិតនៅភូមិប្រទាល ឃុំអណ្ដូងទឹក ស្រុកបុទុមសាគរ ខេត្តកោះកុង។
ក្រោយពីបានប្រជុំពិភាក្សាគ្នារួចមក ភាគីទាំងពីរមិនបានយល់ព្រមឯកភាពគ្នាទេ។
លោក ប្រធានអង្គប្រជុំបានទុកពេលឲ្យភាគីទាំងពីរ ពិភាក្សាពិគ្រោះយោបលគ្នាបន្ត និងរៀបចំសម្របសម្រួលម្តងទៀត។
ប្រភពៈរដ្ឋបាលស្រុកបូទុមសាគរ
===================
ថ្ងៃអង្គារ ១០ កើត ខែមិគសិរ ឆ្នាំឆ្លូវ
ត្រីស័ក ពុទ្ធសករាជ ២៥៦៥
ត្រូវនឹងថ្ងៃទី១៤ ខែធ្នូ ឆ្នាំ២០២១
December 14, 2021
អង្គរវត្ត ត្រូវបានបញ្ចូលក្នុងបញ្ជីបេតិកភណ្ណពិភពលោក (Angkor Wat recognized as UNESCO's World Heritage List)
កម្ពុជាចូូលជាសមាជិកអង្គការសហប្រជាជាតិ (Cambodia became a member of the United Nations)