រដ្ឋបាលខេត្តកោះកុង

Koh Kong Provincial Administration
ស្វែងរក

នៅសាលាស្រុកស្រែអំបិល បានរៀបចំពិធីប្រារព្ធទិវាជាតិប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្ស ១២ធ្នូ ឆ្នាំ២០២១ ក្រោមប្រធានបទ “សូមកុំយកកូវីដ១៩ ធ្វើជាឱកាសប្រព្រឹត្តអំពើជួញដូរមនុស្ស” ក្រោមអធិបតីភាព លោក ស្រេង ហុង អភិបាលរង នៃគណៈអភិបាលខេត្តកោះកុង

នៅថ្ងៃទី១៣ ខែធ្នូ ឆ្នាំ២០២១ នៅសាលាស្រុកស្រែអំបិល បានរៀបចំពិធីប្រារព្ធទិវាជាតិប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្ស ១២ធ្នូ ឆ្នាំ២០២១ ក្រោមប្រធានបទ "សូមកុំយកកូវីដ១៩ ធ្វើជាឱកាសប្រព្រឹត្តអំពើជួញដូរមនុស្ស" ក្រោមអធិបតីភាព លោក ស្រេង ហុង អភិបាលរង នៃគណៈអភិបាលខេត្តកោះកុង ដោយមានការចូលរួមពីលោកស្រីស្នងការរង នៃស្នងការដ្ឋាននគរបាលខេត្ត លោកស្រីប្រធានមន្ទីរកិច្ចការនារីខេត្ត លោកប្រធានក្រុមប្រឹក្សាស្រុក លោក លោកស្រី គណៈអភិបាលស្រុក លោកស្រីប្រធានគណៈកម្មាធិការពិគ្រោះយោបល់កិច្ចការស្ត្រី និងកុមារស្រុក លោក លោកស្រី ប្រធានការិយាល័យអង្គភាពជុំវិញស្រុក កម្លាំងប្រដាប់អាវុធស្រុកទាំង៣ប្រភេទ លោកគ្រូ អ្នកគ្រូ សិស្សានុសិស្ស យុវជន ស.ស.យ.ក យុវជនកាកបាទក្រហមស្រុក យុវជនកាយរឹទ្ធិស្រុក និងប្រជាពលរដ្ឋ។ ពិធីនេះ រៀបចំដោយរដ្ឋបាលខេត្តកោះកុង។

____
ប្រភព: ឡូ រដ្ឋា

អត្ថបទទាក់ទង