លោក វន់ ស៊ីគូ ប្រធានការិយាល័យសរុប និងព័ត៌មានសាលាខេត្ត និងជាមន្ត្រីបង្គោលប្រព័ន្ធប្រកាសឲ្យដឹងមុន១២៩៤ ខេត្តកោះកុង បានជួបសម្ភាស ជាមួយក្រុមការងារអង្គការ People in Need (PIN) អំពីបទពិសោធន៍ លើការអនុវត្តយ៉ាងល្អប្រសើរ ក្នុងការជូនដំណឹងដល់ប្រជាពលរដ្ឋដែលងាយរងគ្រោះពីគ្រោះធម្មជាតិ។
ខេត្តកោះកុង ជាខេត្តគំរូមួយក្នុងចំណោមខេត្តគំរូទាំង ៤ ដែលអនុវត្តយ៉ាងល្អប្រសើរក្នុងការជូនដំណឹងដល់ប្រជាពលរដ្ឋឱ្យបានដឹងមុនអំពីគ្រោះធម្មជាតិនានា តាមរយៈប្រព័ន្ធប្រកាសឱ្យដឹងមុន១២៩៤។
ថ្ងៃចន្ទ ៩ កើត ខែមិគសិរ ឆ្នាំឆ្លូវ ត្រីស័ក ពុទ្ធសករាជ ២៥៦៥
ត្រូវនឹងថ្ងៃទី១៣ ខែធ្នូ ឆ្នាំ២០២១ December 13, 2021