វេលាម៉ោង៩:៣០នាទីព្រឹក ដោយមានការចាត់តាំង ពីលោក ហាក់ ឡេង អភិបាល នៃគណ:អភិបាលស្រុក ជាប្រធានកម្លាំងគណៈបញ្ជាការឯកភាពស្រុក បានចាត់ឲ្យលោក ក្រូច បូរីសីហា អភិបាលរង នឹងជាអនុប្រធានកម្លាំងគណៈបញ្ជាការឯកភាពស្រុក បានដឹកនាំកងកម្លាំងគណៈបញ្ជាការឯកភាពរដ្ឋបាលស្រុក ដោយមានចូលរួមសហការពីខាងឧទ្យានជាតិបូទុមសាគរ បានចុះត្រួតពិនិត្យទីតាំងចាក់បំពេញអាចម៍ដីមួយកន្លែង ដែលបានចាក់លុបមាត់ព្រែក និងដីព្រៃលិចទឹក ដោយជនមិនស្គាល់មុខ ស្ថិតនៅចុងថ្នល់ចំណុចសៀត ក្នុងភូមិជីត្រេះ ឃុំអណ្តូងទឹក ស្រុកបូទុមសាគរ ខេត្តកោះកុង ។
ប្រភពៈរដ្ឋបាលស្រុកបូទុមសាគរ
==================
ថ្ងៃសុក្រ ៦ កើត ខែមិគសិរ ឆ្នាំឆ្លូវ
ត្រីស័ក ពុទ្ធសករាជ ២៥៦៥
ត្រូវនឹងថ្ងៃទី១០ ខែធ្នូ ឆ្នាំ២០២១
December 10, 2021
ទិវាសិទ្ធិមនុស្សអន្តរជាតិ (Human Rights Day)