/ / /

កិច្ចប្រជុំបូកសរុបលទ្ធផលការងារប្រចាំឆ្នាំ២០២១ និងលើកទិសដៅបន្ត

នាព្រឹកថ្ងៃព្រហស្បតិ៍ ៥កើត ខែមិគសិរ ឆ្នាំឆ្លូវ ត្រីស័ក ព.ស. ២៥៦៥ ត្រូវនឹងថ្ងៃទី៩ ខែធ្នូ ឆ្នាំ២០២១

____””””””__________

លោក អ៊ូច ទូច ប្រធានមន្ទីរធម្មការ និងសាសនាខេត្តកោះកុងបានអញ្ជើញចូលរួមកិច្ចប្រជុំស្ដីពីការបូកសរុបលទ្ធផលការងារប្រចាំឆ្នាំ២០២១ និងលើកទិសដៅបន្តឆ្នាំ២០២២ ក្រោម អធិបតីភាព ឯកឧត្តម ឈិត សុខុន រដ្ឋមន្ត្រីក្រសួង ធម្មការ និងសាសនា និងមានការនិមន្ត-អញ្ជើញចូលរួមពី ព្រះមន្ត្រីសង្ឃតំណាងគណៈសង្ឃនាយកទាំងពីរគណៈ ឯកឧត្តម លោកជំទាវ ជារដ្ឋលេខាធិការ អនុរដ្ឋលេខាធិការ អគ្គនាយក ព្រះប្រធានផ្នែក ប្រធាននាយកដ្ឋាន និងមន្ទីរធម្មការ និងសាសនាទាំង២៥រាជធានី-ខេត្តនាទីស្ដីការក្រសួង។
ថ្លែងក្នុងកិច្ចប្រជុំ ឯកឧត្តមរដ្ឋមន្ត្រី បានវាយតម្លៃខ្ពស់ចំពោះការដឹកនាំរបស់មន្ត្រីក្រោមឱវាទក្រសួងទាំងអស់ដោយទទួលបានលទ្ធផលការងារគាប់ប្រសើរក្នុងបរិបទ នៃការរីករាលដាលជំងឺកូវីដ-១៩។ ជាមួយគ្នានោះ ឯកឧត្តម ផ្លោក ផន រដ្ឋលេខាធិការប្រចាំការបានអានរបាយការណ៍សង្ខេបអំពីវឌ្ឍនភាពការងារឆ្នាំ២០២១ និងលើកទិសដៅបន្តសម្រាប់ឆ្នាំ២០២២ របស់ក្រសួងធម្មការ និងសាសនា។ ទន្ទឹមនឹងនោះដែរ ឯកឧត្តមរដ្ឋមន្រ្តី បានអនុញ្ញាតឱ្យប្រធានមន្ទីរធម្មការ និងសាសនា ចំនួន០៥ខេត្ត គឺខេត្តព្រះសីហនុ ឧត្តរមានជ័យ កំពង់ស្ពឺ កំពង់ឆ្នាំងនិងកណ្ដាល ឡើងធ្វើបទអន្តរាគមន៍អំពីលទ្ធផលសម្រេចបាន បញ្ហាប្រឈម ដំណោះស្រាយសំណូមពរ ជាពិសេសស្ថានភាពជំងឺ កូវីដ-១៩និងការចាក់វ៉ាក់សាំងការពារជំងឺកូវីដ-១៩។ ក្នុងនោះ ឯកឧត្តមរដ្ឋមន្រ្តី ក៏បានអនុញ្ញាតឱ្យសមាជិកអង្គប្រជុំទាំងអស់មានមតិ សំណួរ សំណូមពរនិងបញ្ហាផ្សេងៗទាក់ទងនឹងវិស័យធម្មការនិងសាសនាលើកឡើងក្នុងអង្គប្រជុំនេះ ហើយក៏មាន ថ្នាក់ដឹកនាំ ជារដ្ឋលេខាធិការនិងអនុរដ្ឋលេខាធិការជាច្រើនរូបបានឡើងមានមតិយោបល់ផងដែរ។
បន្ទាប់ពីបានស្តាប់បទអន្តរាគមន៍រូចមក ឯកឧត្តមរដ្ឋមន្ត្រី បានមានប្រសាសន៍ថា ក្រសួងនឹងទទួលយកសំណើ និងបញ្ហាប្រឈមនានា ដើម្បីដោះស្រាយ និងធ្វើរបាយការណ៍ជូនប្រមុខដឹកនាំរាជរដ្ឋាភិបាលកម្ពុជា និងបានផ្ដល់ អនុសាសន៍មួយចំនួនដូចខាងក្រោម៖
១- សូមថ្នាក់ដឹកនាំនិងប្រធានអង្គភាពជំនាញ ខិតខំបន្តយកចិត្តទុកដាក់អនុវត្តការងារដែលរាជរដ្ឋាភិបាល និងក្រសួង ក៏ដូចជាអាជ្ញាធររាជធានី-ខេត្តបានប្រគល់ជូន។
២-ចាប់ពីពេលនេះតទៅ បើមិនមានច្បាប់ឬលិខិតបទដ្ឋានគតិយុត្តទេ សូមកុំធ្វើឱ្យសោះ ព្រោះវានាំឱ្យមានបញ្ហាជាច្រើនកើតឡើង។
៣- ត្រូវចាំថាមនុស្សម្នាក់ៗត្រូវការជាចាំបាច់នូវសុខភាព សុវត្ថិភាព ចរិយាធម៌ និងគុណធម៌ ក្នុងការបម្រើការងារនៅក្នុងអង្គភាពរបស់ខ្លួន។
៤-បន្តការអប់រំតាមបណ្តាវត្ត វិហារ ស្នាក់ការថ្វាយបង្គំ ស្តីពីគ្រឿងញៀន និងសូមនាំគ្នាជួយបន្តចូលរួមអនុវត្តវិធានការការពារ ទប់ស្កាត់ការរីករាលដាលនៃជំងឺកូវីដ-១៩ ត្រូវចេះរៀនរស់ជាមួយកូវីដ-១៩ តាមគន្លងប្រក្រតីភាពថ្មី ជាពិសេស វីរុសបំប្លែងខ្លួនថ្មីអូមីក្រុង ដែលមានប្រភពចេញពីតំបន់អាហ្រ្វិកខាងត្បូង តាមការណែនាំរបស់រាជរដ្ឋាភិបាល និងក្រសួងសុខាភិបាល ដោយបង្កើនការប្រុងប្រយ័ត្ន និងអនុវត្តនូវវិធានការ «៣ការពារ» និង «៣កុំ»និងចាក់វ៉ាក់សាំង។

អត្ថបទផ្សេងទៀត

  • ហេង គីមឆន/
    31/05/2026

    អបអរសាទរ ទិវាពិភពលោកគ្មានថ្នាំជក់ ខួបលើកទី៣៩ ក្រោមប្រធានបទ “បេីកបង្ហាញល្បិចកលបង្កេីតភាពទាក់ទាញ – ប្រឆាំងការញៀននីកូទីន និងថ្នាំជក់” ៣១ ឧសភា ១៩៨៧ – ៣១ ឧសភា ២០២៦

  • រដ្ឋបាលស្រុកបូទុមសាគរ/
    31/05/2026

    លោកស្រី គ្រី សោភ័ណ ប្រធានក្រុមប្រឹក្សាស្រុក លោក ក្រូច បូរីសីហា អភិបាលស្រុក លោក លោកស្រី មន្រ្តីរាជការសាលាស្រុក មេឃុំ ក្រុមប្រឹក្សាឃុំទាំងបួន នៃស្រុកបូទុមសាគរ បានចូលរួមក្នុង «ពិធីសម្ភោធដាក់ឱ្យប្រើ ប្រាស់ជាផ្លូវការស្តូបអនុស្សាវរីយ៍នយោបាយឈ្នះ ឈ្នះ កោះកុង»

  • ហេង គីមឆន/
    30/05/2026

    អបអរសាទរ ពិធីសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការស្តូបអនុស្សាវរីយ៍នយោបាយ ឈ្នះ ឈ្នះ កោះកុង ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ឯកឧត្តម នាយឧត្តមសេនីយ៍ ទៀ សីហា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារជាតិ និងលោកជំទាវ

  • ហេង គីមឆន/
    30/05/2026

    ឯកឧត្តម នាយឧត្តមសេនីយ៍ ទៀ សីហា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារជាតិ និងលោកជំទាវ បានអញ្ជើញទស្សនាតាំងពិព័រណ៍សមិទ្ធផលនានា

  • ហេង គីមឆន/
    30/05/2026

    លោក ចំរើន ទូច អនុប្រធានកត្តិយស បរិច្ចាគថវិកាចំនួន ១,០០០,០០០ រៀល ជូនសាខាកាកបាទក្រហមកម្ពុជាខេត្តកោះកុង ដើម្បីអបអរទិវា ៨ ឧសភា ២០២៦

  • ហេង គីមឆន/
    30/05/2026

    សេវាអនឡាញ(online)នេះ នឹងដាក់ដំណើរការប្រើប្រាស់ចាប់ពីថ្ងៃទី១ ខែមិថុនា ឆ្នាំ២០២៦តទៅ