អនុវត្តតាមសារាចរណែនាំ លេខ០៦ សរណន របស់រាជរដ្ឋាភិបាល នៃព្រះរាជាណាចក្រកម្ពុជា ស្ដីពីប្រកាសកាន់ទុក្ខ ព្រះសព សម្ដេចក្រុមព្រះ នរោត្ដម រណឫទ្ធិ ប្រធានក្រុម ឧត្តមប្រឹក្សាផ្ទាល់ ព្រះមហាក្សត្រ អតីតនាយករដ្ឋមន្ត្រីទី១ និងជាអតីតប្រធានរដ្ឋសភា នៃព្រះរាជាណាចក្រកម្ពុជា ទីបញ្ជាការ និងកងឯកភាពចំណុះ តំបន់ប្រតិបត្តិការសឹករងកោះកុង បានបង្ហូតទង់ជាតិ ត្រឹមពាក់កណ្ដាលដងនៅថ្ងៃពុធ ទី០៨ ខែធ្នូ ឆ្នាំ២០២១។