ថ្ងៃសុក្រ ១៤រោច ខែកត្តិក ឆ្នាំឆ្លូវ ត្រីស័ក ព.ស ២៥៦៥ ត្រូវនឹងថ្ងៃទី០៣ ខែធ្នូ ឆ្នាំ២០២១
លោក សឹង លី អនុប្រធានទទួលបន្ទុករួមការិយាល័យ និងលោក ឈូក រ៉េន អនុប្រធានការិយាល័យផ្សព្វផ្សាយកសិកម្ម បានចុះសម្របសម្រួលរៀបចំបើកវគ្គបណ្តុះបណ្តាល និងធ្វើបង្ហាញបច្ចេកទេសដាំដុះដំណាំបន្លែ ដោយកសិករគំរូ ទៅដល់សមាជិកបណ្តុំអាជីវកម្មបន្លែ (វគ្គបណ្តុះបណ្តាលពីកសិករទៅកសិករ) នៃអនុកម្មវិធី ASPIRE ដែលមានសមាជិកចូលរួមសរុបចំនួន ២១នាក់ ស្រី ១៣នាក់ ស្ថិតនៅភូមិបឹងព្រាវ ឃុំបឹងព្រាវ ស្រុកស្រែអំបិល ខេត្តកោះកុង។
ប្រភព ៖ មន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តកោះកុង