ព្រឹក វេលាម៉ោង ០៨:៣០ នាទី លោក ហាក់ ឡេង អភិបាល នៃគណៈអភិបាលស្រុកបូទុមសាគរ បានអញ្ជើញជាអធិបតីក្នុងពិធីបើកវគ្គបណ្ដុះបណ្ដាល ស្ដីពី ការយល់ដឹងអំពីការគាំពារបរិស្ថាន និងការទប់ស្កាត់ ការការពារ ការកាប់រានដីព្រៃ ឆ្ការ ដុត ឈូសឆាយដីព្រៃយកធ្វើកម្មសិទ្ធខុសច្បាប់ ដោយមានការចូលរួមពីលោកនាយករដ្ឋបាល លោកប្រធាន អនុប្រធាន ការិយាល័យកសិកម្ម ធនធានធម្មជាតិ បរិស្ថាន លោក ញឹក ចំរើន មន្ត្រីគម្រោងស្ទៀប្រចាំស្រុកបូទុមសាគរ តំណាងឱ្យអង្គការសង្គ្រោះកុមារ លោក អ៊ឹង វុន្នី អនុការិយាល័យឧទ្យានជាតិបូទុមសាគរ និងមន្ត្រីតំណាងមន្ទីបរិស្ថានខេត្ត រដ្ឋបាលឃុំទាំង ៤ និងអាជ្ញាធរភូមិពាក់ព័ន្ធ នៅសាលាស្រុកបទុមសាគរ។
ប្រភពៈរដ្ឋបាលស្រុកបូទុមសាគរ
==================
ថ្ងៃពុធ ៥ រោច ខែកត្តិក ឆ្នាំឆ្លូវ
ត្រីស័ក ពុទ្ធសករាជ ២៥៦៥
ត្រូវនឹងថ្ងៃទី២៤ ខែវិច្ឆិកា ឆ្នាំ២០២១
វិច្ឆិកា 24, 2021