លោក ឃឹម ច័ន្ទឌី អភិបាលរងខេត្ត និងប្រធានអនុគណៈកម្មការទី១០ បានចាត់លោក អ៊ូច ទូច ប្រធានមន្ទីរធម្មការ និងសាសនា និងជាអនុប្រធានអនុគណៈកម្មការ ចុះជួយសម្របសម្រួល ជាមួយអាជ្ញាធរភូមិ សង្កាត់ ថ្នាក់ដឹកនាំវិហារ និងគណៈអ៉ីមាំ បញ្ចុះសពអ្នកជំងឺកូវីដ-១៩ ដោយគោរព និងអនុវត្តឲ្យបាននូវវិធានសុខាភិបាលដើម្បីជៀសវាងការឆ្លងរីករាលដាលជំងឺកូវីដ-១៩បន្ត។ នេះជាសពទី៥៦ ឈ្មោះ គុជ ពៅ ភេទប្រុស អាយុ ៥៩ឆ្នាំ ជាសាសនិកឥស្លាម នៅភូមិ៤ សង្កាត់ដងទង់ ក្រុងខេមរភូមិន្ទ។