រដ្ឋបាលខេត្តកោះកុង

Koh Kong Provincial Administration
ស្វែងរក

ក្រុមការងារអនុគណៈកម្មការទី១០ ដឹកនាំដោយលោក អ៊ូច ទូច ប្រធានមន្ទីរធម្មការ និងសាសនា និងជាអនុប្រធានអនុគណៈកម្មការ និងលោក សំ ផល្លី លេខាធិការអនគណៈកម្មការទី១០ បានសម្របសម្រួលការបូជាសាកសពអ្នកជំងឺកូវីដ-១៩ សពទី៥៥ ឈ្មោះ ហ៊ុន សាន ភេទប្រុស អាយុ៨៥ឆ្នាំ សញ្ជាតិខ្មែរ នៅភូមិកោះស្រឡៅ ឃុំកោះកាពិ ស្រុកកោះកុង

ក្រុមការងារអនុគណៈកម្មការទី១០ ដឹកនាំដោយលោក អ៊ូច ទូច ប្រធានមន្ទីរធម្មការ និងសាសនា និងជាអនុប្រធានអនុគណៈកម្មការ និងលោក សំ ផល្លី លេខាធិការអនគណៈកម្មការទី១០ ក្រោមការចង្អុរបង្ហាញពីលោក ឃឹម ច័ន្ទឌី អភិបាលរងខេត្ត និងប្រធានអនុគណៈកម្មការទី១០ បានចាត់ឲ្យលោកអនុប្រធានគណៈកម្មការ និងលេខាធិការចុះជួយសម្របសម្រួលការបូជាសាកសពអ្នកជំងឺកូវីដ-១៩ដោយគោរព និងអនុវត្តឲ្យបាននូវវិធានសុខាភិបាលដើម្បីជៀសវាងការឆ្លងរីករាលដាលជំងឺកូវីដ-១៩បន្ត។ នេះជាសពទី៥៥ ឈ្មោះ ហ៊ុន សាន ភេទប្រុស អាយុ៨៥ឆ្នាំ សញ្ជាតិខ្មែរ នៅភូមិកោះស្រឡៅ ឃុំកោះកាពិ ស្រុកកោះកុង ដែលបានទទួលមរណភាពកាលពីថ្ងៃ១៦ ខែវិច្ឆិកា ឆ្នាំ២០២១ ដោយជំងឺកូវីដ-១៩ សាកសពបានបូជាតាមគន្លងបែបព្រះពុទ្ធសានសា នៅវត្តជោតញ្ញាណ វេលា២១:៤០នាទី នាថ្ងៃទី១៦ខែវិច្ឆិកា ឆ្នាំ២០២១។

អត្ថបទទាក់ទង