/ / /

កិច្ចប្រជុំផ្សព្វផ្សាយសារាចរណែនាំ ស្តីពីការចាត់វិធានការថែរក្សាទឹកទុក របស់រាជរដ្ឋាភិបាលកម្ពុជា

លោក សុខ សុទ្ធី អភិបាលរង នៃគណៈអភិបាលខេត្តកោះកុង តំណាងលោកជំទាវអភិបាល នៃគណៈអភិបាលខេត្ត បានអញ្ជើញទទួលស្វាគមន៍ឯកឧត្តម គួច វែងស្រ៊ុន អនុរដ្ឋលេខាធិការ ក្រសួងធនធានទឹក និងឧតុនិយម ក្នុងកិច្ចប្រជុំផ្សព្វផ្សាយសារាចរណែនាំ ស្តីពីការចាត់វិធានការថែរក្សាទឹកទុក របស់រាជរដ្ឋាភិបាលកម្ពុជា។ កិច្ចប្រជុំនេះបានធ្វើឡើងនៅសាលប្រជុំ (ខ) សាលាខេត្តកោះកុង ដែលមានការអញ្ជើញចូលរួមពីប្រធានមន្ទីរ អង្គភាពនានាជុំវិញខេត្ត លោកអភិបាលក្រុង ស្រុក មេឃុំ ចៅសង្កាត់ និងអ្នកពាក់ព័ន្ធជាច្រើននាក់ទៀត។

ថ្លែងក្នុងកិច្ចប្រជុំនេះ លោក សុខ សុទ្ធី បានលើកឡើងថា ខេត្តកោះកុងជាខេត្តមួយសម្បូរទៅដោយធនធានធម្មជាតិដែលជាសក្តានុពលទាក់ទាញភ្ញៀវទេសចរ ហើយក៏ជាខេត្តមួយដែលមានសក្តានុពលលើវិស័យឧស្សាហកម្ម ដោយមានការវិនិយោគខ្នាតធំពីក្រុមហ៊ុនញូញៀន ហើយរាជរដ្ឋាភិបាលសម្រេចជួលដីរយៈពេលវែងចំនួន ៩,០០០ ហិកតា ដេីម្បីធ្វើអាងស្តុកទឹក សម្រាប់ផ្គត់ផ្គង់ជូនប្រជាពលរដ្ឋនៅថ្ងៃអនាគត។ លោកបានបន្តទៀតថា ដោយសារខេត្តមានការរីកចម្រើន និងការអភិវឌ្ឍន៍នានាយ៉ាងឆាប់រហ័ស ជាមួយនិងកំណើនប្រជាជន ធ្វើអោយតម្រូវការទឹក និងអគ្គិសនីមានការកើនឡើង។ កត្តាទាំងនេះ រួមនឹងបាតុភូតធម្មជាតិអែលនីណូ បង្កអោយមានការខ្វះទឹកសម្រាប់ប្រជាពលរដ្ឋប្រើប្រាស់។

ឯកឧត្តម គួច វែងស្រ៊ុន អនុរដ្ឋលេខាធិការក្រសួងធនធានទឹក និងឧតុនិយម បានមានប្រសាសន៍ថា កិច្ចប្រជុំផ្សព្វផ្សាយនៅពេលនេះពិតជាមានសារៈសំខាន់ណាស់ សម្រាប់ជាការឆ្លើយតប និងផ្សព្វផ្សាយបន្តដល់ប្រជាពលរដ្ឋបានយល់ដឹង និងបានត្រៀមខ្លួនទុកជាមុន។ ឯកឧត្តម បានបន្តទៀតថា តាមខ្លឹមសារនៃសារាចរណែនាំនេះ សូមឲ្យស្ថាប័នរដ្ឋគ្រប់កម្រិតទាំងថ្នាក់ជាតិ និងថ្នាក់ក្រោមជាតិ ចូលរួមសហការអនុវត្ត ដើម្បីជាប្រយោជន៍រួមរបស់ប្រជាពលរដ្ឋ។

អត្ថបទផ្សេងទៀត

  • ហេង គីមឆន/
    04/06/2026

    ឯកឧត្តម ឧត្តមសេនីយ៍ឯក គឹម វណ្ណា បរិច្ចាគថវិកាចំនួន ១,០០០,០០០ រៀល ជូនសាខាកាកបាទក្រហមកម្ពុជា​ខេត្តកោះកុង ដើម្បីអបអរទិវា ៨ ឧសភា ២០២៦

  • ហេង គីមឆន/
    04/06/2026

    ឯកឧត្តមឧត្តមសេនីយ៍ទោ ចាន់ សារឿន បរិច្ចាគថវិកាចំនួន ១,០០០,០០០ រៀល ជូនសាខាកាកបាទក្រហមកម្ពុជា​ខេត្តកោះកុង ដើម្បីអបអរទិវា ៨ ឧសភា ២០២៦

  • ហេង គីមឆន/
    04/06/2026

    នាយឧត្តមសេនីយ៍ យឿង សុខុន រដ្ឋលេខាធិការក្រសួងការពារជាតិនិងជា​អនុប្រធានកិត្តិយស​បរិច្ចាគថវិកាចំនួន ២,០០០,០០០ រៀល ជូនសាខាកាកបាទក្រហមកម្ពុជា​ខេត្តកោះកុង ដើម្បីអបអរទិវា ៨ ឧសភា ២០២៦

  • ហេង គីមឆន/
    04/06/2026

    ដែនគនរ (កោះទទឹង) បរិច្ចាគថវិកាចំនួន ៣,០០០ដុល្លារ ជូនសាខាកាកបាទក្រហមកម្ពុជា​ខេត្តកោះកុង ដើម្បីអបអរទិវា ៨ ឧសភា ២០២៦

  • ហេង គីមឆន/
    04/06/2026

    លោកស្រី​ អុី​ នារីនេត​ អភិបាល​រង​ នៃគណៈអភិបាលខេត្តកោះកុង​ បានអញ្ជេីញចូលរួមជាមួយ ឯកឧត្តម បែន រ័ត្ន រដ្ឋលេខាធិការក្រសួងរៀបចំដែនដី​ នគរូបនីយកម្ម​ និង​សំណង់​ និងជាប្រធានក្រុមការងារប្រតិបត្តិខេត្តកោះកុង​ ដឹកនាំ​កិច្ចប្រជុំពាក់ព័ន្ធនឹងវិវាទដីធ្លីនិង/ឬសំណើ ដែលប្រជាពលរដ្ឋបានដាក់ទៅក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ ក្នុងភូមិសាស្ត្រខេត្តកោះកុង

  • ហេង គីមឆន/
    04/06/2026

    លោកស្រី យិន សាវ៉ាត អនុប្រធានមន្ទីរកិច្ចការនារីខេត្តកោះកុង បរិច្ចាគថវិកាចំនួន ៥០,០០០ រៀល ជូនសាខាកាកបាទក្រហមកម្ពុជា​ខេត្តកោះកុង ដើម្បីអបអរទិវា ៨ ឧសភា ២០២៦