/ / /

គ្រួសាររងគ្រោះដោយអគ្គិភ័យ ១គ្រួសារ ទទួលអំណោយមនុស្សធម៌ ពីសាខាកាកបាទក្រហមកម្ពុជា ខេត្តកោះកុង

សាខា កក្រក កោះកុង៖ នៅរសៀលថ្ងៃទី ១១ ខែ វិច្ឆិកា ឆ្នាំ២០២១ ឯកឧត្តម លី សារ៉េត អនុប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជា ខេត្តកោះកុង តំណាងឱ្យលោកជំទាវ មិថុនា ភូថង ប្រធានគណៈកម្មាធិការសាខា សហការជាមួយលោកស្រី ស៊ិន ចរិយា អនុប្រធានគណៈកម្មាធិការអនុសាខាកាកបាទក្រហមកម្ពុជា ក្រុងខេមរភូមិន្ទ ក្រុមការងារសង្កាត់ស្មាច់មានជ័យ បាននាំយកអំណោយមនុស្សធម៌ផ្តល់ជូនគ្រួសាររងគ្រោះដោយសារអគ្គិភ័យ០១គ្រួសារ ឈ្មោះ ឃៀង លីន ភេទស្រី អាយុ៥៤ឆ្នាំ បណ្តាលអោយខូចខាតទាំងស្រុង កាលពីយប់ថ្ងៃទី ៩ ខែវិច្ឆិកា ឆ្នាំ២០២១ វេលាម៉ោង១១.៣០នាទីយប់ មូលហេតុទុស្សេខ្សែភ្លើង នៅចំណុចភូមិ១ សង្កាត់ស្មាច់មានជ័យ ក្រុងខេមរភូមិន្ទ ខេត្តកោះកុង ។

មានប្រសាសន៍នាឱកាសនោះ ឯកឧត្តម លី សារ៉េត អនុប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជា ខេត្តកោះកុង ក៏បានពាំនាំនូវការផ្តាំផ្ញើនិងចូលរួមសោកស្ដាយ ពីសំណាក់ កជំទាវ មិថុនា ភូថង ប្រធានគណៈកម្មាធិការសាខា ឯកឧត្តម ប៊ុន លើត ប្រធានកិត្តិយសសាខា ពិសេស​សម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា ដែលតែងតែយកចិត្តទុកដាក់គិតគូរចំពោះសុខទុក្ខប្រជាពលរដ្ឋគ្រប់រូបដោយមិនប្រកាន់វណ្ណៈ ពណ៌សប្បុរ ជំនឿសាសនាឫ និន្នាការនយោបាយណាមួយឡើយ។ ដូចដែលលើកឡើងថា “កាកបាទក្រហមកម្ពុជាមានគ្រប់ទីកន្លែង សម្រាប់គ្រប់ៗគ្នាដោយមិនទុកនរណាម្នាក់ចោល”។ ឯកឧត្តមក៏មានប្រសាសន៍បញ្ជាក់បន្ថែមថាសូមឱ្យបងប្អូនប្រជាពលរដ្ឋទាំងអស់ ត្រូវមានការប្រុងប្រយ័ត្នជាប់ជានិច្ចចំពោះ គ្រោះអគ្គិភ័យ និងគ្រោះធម្មជាតិ ដែលកើតមានឡើងគ្រប់ពេល និងសូមជួយអប់រំកូនចៅឱ្យជៀសឆ្ងាយពីគ្រឿងញៀន និងប្រុងប្រយ័ត្នខ្ពស់ចំពោះគ្រោះថ្នាក់ចរាចរណ៍ និងត្រូវគោរពច្បាប់ចរាចរណ៍ និងសូមបងប្អូនកុំបាក់ទឹកចិត្តខិតខំបង្កបង្កើនផល និងដាំដំណាំរួមផ្សំសម្រាប់ទ្រទ្រង់ជីវភាពប្រចាំថ្ងៃ និងបង្កើនសេដ្ឋកិច្ចគ្រួសារឱ្យកាន់តែប្រសើឡើងវិញ សូមបងប្អូនពូមីងថែរក្សាសុខភាព រស់នៅដោយមានអនាម័យតាមការណែនាំរបស់ ក្រសួងសុខាភិបាល ៣កុំ ៣ការពារ កុំឱ្យឆ្លងជំងឺផ្សេងៗមានមេរោគកូវីត-១៩ ជាដើម។

អំណោយមនុស្សធម៌ដែលសាខាបានផ្ដល់ជូនមាន៖ តង់១ មុង១ ភួយ១ កន្ទេល១ កំសៀវដាំទឹក១ ឆ្នាំង១ ខ្ទះ១ វែកឆា១ វែកសម្ល១ កញ្ច្រែងជ័រ២ កាថុនជ័រ២ ផ្ទិល១ ចានដែកធំ១ ជ្រុញ១ អង្ករ ៥០គីឡូក្រាម មី១កេស ត្រីខ១យួរ ទឹកត្រី៣ដប ទឹកសុទ្ធឱរ៉ាល់១កេស ជេល១ដប ម៉ាស់១០សន្លឹក អាវយឺត១០ និងសម្ភារមួយចំនួនទៀត ព្រមទាំង ថវិកាចំនួន១លានរៀល។ដោយឡែកអនុសាខាក្រុងខេមរភូមិន្ទ បានឧបត្ថម្ភបន្ថែមចំនួន១លានរៀល និងក្រុមការងារសង្កាត់ស្មាច់មានជ័យបានឧបត្ថម្ភគ្រឿងឧបភោគបរិភោគមួយចំនួនផងដែរ ។

អត្ថបទផ្សេងទៀត

  • រដ្ឋបាលក្រុងខេមរភូមិន្ទ/
    22/09/2026

    លោក ភូថង សេរីវុឌ្ឍី អភិបាល នៃគណៈអភិបាលក្រុងខេមរភូមិន្ទ បានអញ្ជើញដឹកនាំកិច្ចប្រជុំស្តីពីការអនុវត្តគម្រោងមូលនិធិឃុំ សង្កាត់

  • រដ្ឋបាលក្រុងខេមរភូមិន្ទ/
    22/09/2026

    លោក សុប ប៉ាស្សារី អភិបាលរង នៃគណៈអភិបាលក្រុងខេមរភូមិន្ទ បានអញ្ជើញដឹកនាំកិច្ចប្រជុំពិនិត្យសេចក្តីព្រាងរបាយការណ៍ប្រចាំខែកញ្ញា ឆ្នាំ២០២៦ របស់រដ្ឋបាលក្រុងខេមរភូមិន្ទ

  • ហេង គីមឆន/
    22/09/2026

    លោកស្រី​ វ៉ា​ រ៉ាវី​ ប្រធាន​មន្ទីរ​ស្តីទីនៃមន្ទីរប្រៃសណីយ៍និងទូរគមនាគមន៍ខេត្តកោះកុង​ បានអញ្ជេីញចូលរួមពិធីសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការ «គេហទំព័ររបស់មន្ទីរព័ត៌មានរាជធានី-ខេត្តទាំង២៥» រវាងក្រសួងព័ត៌មាន និងក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍

  • ហេង គីមឆន/
    22/09/2026

    លោក ឡៅ ប៊ុនខេង អភិបាលរង នៃគណៈអភិបាលខេត្តកោះកុង បានអញ្ជើញចូលរួមកិច្ចប្រជុំ ស្ដីពីការអនុវត្តគម្រោងមូលនិធិឃុំសង្កាត់

  • រដ្ឋបាលស្រុកបូទុមសាគរ/
    22/09/2026

    លោក ក្រូច បូរីសីហា អភិបាល នៃគណៈអភិបាលស្រុកបូទុមសាគរ បានដឹកនាំលោកស្រី អ៊ិន សុភី អភិបាលរងស្រុក ប្រធានការិយាល័យពាក់ពន្ធ័នៃរដ្ឋបាលស្រុក និងលោកមេឃុំ ជំទប់ទី១ បានចូលរួមកិច្ចប្រជុំស្ដីពីការអនុវត្តគម្រោងមូលនិធិឃុំសង្កាត់ តាមប្រព័ន្ធ Zoom ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ

  • ហេង គីមឆន/
    22/09/2026

    លោក អន សុធារិទ្ធ អភិបាលរង នៃគណៈអភិបាលខេត្តកោះកុង បានអញ្ជើញចូលរួមកិច្ចប្រជុំស្តីពីការរៀបចំស្ដង់ដាក់តាំងបង្ហាញផលិតផល និងសក្តានុពលទេសចរណ៍ខេត្តកោះកុង ក្នុងព្រឹត្តិការណ៍ទេសចរណ៍ នៅរដូវកាលបៃតងតំបន់ឆ្នេរសមុទ្រ ឆ្នាំ២០២៦