ថ្ងៃទី១១ វិច្ឆិកា ឆ្នាំ២០២១ មន្ត្រីឧទ្យានុរក្សនៃមន្ត្រីបរិស្ថានខេត្តកោះកុង ស្នាក់ការល្បាតកោះប៉ោ ក្នុងដែនជម្រកសត្វព្រៃពាមក្រសោប បានចុះល្បាតដោយរថយន្តដល់ចំណុច ភូមិខេនខូង សង្កាត់ស្ទឹងវែង ក្រុមខេមរភូមិន្ទ ខេត្តកោះកុង ក្រុមការងារបានប្រទះឃើញ នឹងដកហូតមងសត្វស្លាបចំនួន(១២)ដៃស្មើរនឹង(៣៦០)ម៉ែត្រ ត្រង់ចំណុចនិយាមការលេខ (២៨១៩៦៦-១២៨០៤៨០) ហើយក្រុមការងារបានបន្តដល់ ភូមិនាងកុក ឃុំប៉ាក់ខ្លង ស្រុកមណ្ឌលសីមា ខេត្តកោះកុង ក៏បានដកហូត-អន្ទាក់សត្វមាន់ចំនួន(២៧៦)អន្ទាក់-អាគុយ(១)-មេក្រូ(១)ដែលបង្កឡើងដោយ (អញ្ញាត្តជន) ត្រង់ចំណុចនិយាមការ (២៧៩៦៧៤-១២៨៥៥៧២) វត្ថុតាងក្រុមការងារបានយកមករក្សាទុក្ខនៅស្នាក់ការកោះប៉ោ។