ឧត្តមសេនីយ៍ត្រី មីន រស្មី ស្នងការរងផែនការងារធនធានមនុស្ស តំណាងដ៏ខ្ពង់ខ្ពស់លោកឧត្តមសេនីយ៍ទោ គង់ មនោ ស្នងការ នៃស្នងការដ្ឋាននគរបាលខេត្តកោះកុង បានអញ្ជើញគោរពវិញាណក្ខន្ធ ដល់សព វរសេនីយ៍ត្រី គឹម សូផុន អត្តលេខ ៤២២៩៤ នាយផ្នែកការិយាល័យស៊ើបអង្កេត និងអនុវត្តនីតិវិធី ស្លាប់នៅថ្ងៃទី៩ ខែវិច្ឆិកា ឆ្នាំ២០២១ ដោយសារគ្រោះថ្នាក់ចរាចរណ៍។ ក្នុងនោះដែរប្រតិភូបានពាំនាំយកសាររំលែកទុក្ខរបស់អង្គភាពស្នងការដ្ឋាន ថវិកាស.ម.ន និងបច្ច័យរបស់អង្គភាពចំនួន ៥,៤៧៥,០០០ រៀល ជូនដល់គ្រួសារសព។