រដ្ឋបាលខេត្តកោះកុង

Koh Kong Provincial Administration
ស្វែងរក

មន្ទីរអភិវឌ្ឍន៍ជនបទខេត្តកោះកុងបានចុះបើកការដ្ឋានជួសជុលផ្លូវលក្ខណៈខួបចំនួន ១ខ្សែ ស្ថិតនៅក្នុងឃុំជីផាត ស្រុកថ្មបាំង ខេត្តកោះកុង ដែលមានប្រវែង ១០,៨ គីឡូម៉ែត្រ ទទឹងខ្នងលើ៥ម៉ែត្រ សាងសង់លូ២កន្លែង សម្រេចបានលទ្ធផល ៤០% ។

នាថ្ងៃទី ១១ ខែវិច្ឆិការ ឆ្នាំ២០២១ លោក អៀង ដារ៉ាវុធ ប្រធានមន្ទីរអភិវឌ្ឍន៍ជនបទខេត្តកោះកុង អមដំណើរដោយលោក កាន់ សុធន់ អនុប្រធានមន្ទីរ បានចុះត្រួតពិនិត្យការដ្ឋានជួសជុលខ្សែរផ្លូវលក្ខណៈខួបចំនួន ១ខ្សែ ស្ថិននៅក្នុងឃុំជីផាត ស្រុកថ្មបាំង ខេត្តកោះកុង ដែលបានទទួលរងការនូវការខូចខាតដោយសារជំនន់ទឹកភ្លៀងនារដូវវស្សាកន្លងមក បណ្តាលអោយមានការហូរច្រោះដាច់ជើងទេ និងជង្ហុកសំបុកមានជាច្រើនកន្លែង ។ ដើម្បីចូលរួមដោះស្រាយបញ្ហាចរាចារណ៍ដល់ប្រជាពលរដ្ឋនៅក្នុងតំបននោះ ក៏ដូចជាការស្តារស្ថានភាពសេដ្ឋកិច្ចនិងលើ់កស្ទួយវិស័យទេសចរ នៅក្នុងឃុំជីផាត ក្រោយស្ថានភាពកូវីដ មន្ទីរអភិវឌ្ឍន៍ជនបទខេត្តកោះកុងបានចុះទៅសិក្សានិងលើកជាគម្រោងជួសជុលផ្លូវលក្ខណៈខួបឆ្នាំ ២០២១ ចំនួន១​ខ្សែ នៅក្នុងឃុំជីផាត ដែលមកទល់ពេលនេះសម្រេចបានលទ្ធផល ៤០%ហើយ។

អត្ថបទទាក់ទង