ថ្ងៃពុធ 6កើត ដល់ថ្ងៃសុក្រ 8កើត ខែកត្តិក ឆ្នាំឆ្លូវ ត្រីស័ក ព.ស.2565 ត្រូវនឹង ថ្ងៃទី10-12 ខែវិច្ឆិកា ឆ្នាំ2021
មន្ដ្រីចំនួន 3រូប បានចូលរួមវគ្គបណ្ដុះបណ្ដាល ស្ដីពី "ជំនាញស្វែងរកការគាំទ្រមតិ លើបញ្ហាយេនឌ័រ និងពិការភាព" ក្រោមអធិបតីភាព លោកជំទាវ ញ៉ែម មរកត អនុរដ្ឋលេខាធិការក្រសួងកិច្ចការនារី ក្នុងគោលបំណងដើម្បីបង្កើនការយល់ដឹងបន្ថែមដល់មន្ដ្រីក្រសួងកិច្ចការនារី និងមន្ដ្រីរាជធានីខេត្ត ដោយមានការចូលរួមពីថ្នាក់ដឹកនាំ មន្ដ្រីក្រសួងកិច្ចការនារី មន្ទីរកិច្ចការនារី និងមន្ដ្រីមជ្ឈមណ្ឌលអភិវឌ្ឍន៍ស្ដ្រី នៃខេត្តចំនួន8គឺ ខេត្តកោះកុង ព្រះវិហារ ក្រចេះ ត្បូងឃ្មុំ ស្ទឹងត្រែង រតនៈគីរី មណ្ឌលគីរី និងបន្ទាយមានជ័យ សរុបទាំងអស់ប្រមាណ 42រូប(ស្រី 34រូប) នៅទីរួមខេត្តកំពង់ចាម។