ថ្ងៃពុធ ៦ កើត ខែកត្តិក ឆ្នាំឆ្លូវ ត្រីស័ក ពស ២៥៦៥ ត្រូវនឹងថ្ងៃទី១០ ខែវិច្ឆិកា ឆ្នាំ២០២១
លោកស្រី សឿ សាវី ប្រធានគណៈកម្មាធិការពិគ្រោះយោបល់កិច្ចការស្រ្ដី និងកុមារ និងលោក ឃិន វិសាល សមាជិក បានអញ្ជើញចូលរួម កិច្ចប្រជុំគណៈកម្មាធិការទទួលបន្ទុកកិច្ចការនារី និងកុមារឃុំ ប្រចាំខែវិច្ឆិកា ឆ្នាំ២០២១ ក្រោមការដឹកនាំដោយ លោក ធិន សម្បត្តិ ប្រធាន គ.ក.ន.ក ឃុំ និងសមាជិកសរុប ១៤នាក់ ស្រី ០២នាក់
របៀបវារៈនៃកិច្ចប្រជុំមាន៖
១.ពិនិត្យកូរ៉ុម
២.ពិនិត្យមើលរបាយការណ៍ខែមុន
៣.របាយការណ៍សកម្មភាពនីមួយៗ ទិសដៅបន្ត យោបល់ និងសំណូមពរ
៤.ផ្សេងៗ
៥.បិទកិច្ចប្រជុំ