រដ្ឋបាលខេត្តកោះកុង

Koh Kong Provincial Administration
ស្វែងរក

ឯកឧត្តម ដុំ យុហៀន តំណាងរាស្ត្រមណ្ឌលខេត្តកោះកុង និងលោកជំទាវ ចាត់លោក អ៊ូច ទូច នាំត្រៃកឋិន និងបច្ច័យប្រគេនព្រះសង្ឃគង់នៅវត្តជោតញ្ញាណ

ថ្ងៃអាទិត្យ ៣ កើត ខែកត្តិក ឆ្នាំឆ្លូវ
ត្រីស័ក ពុទ្ធសករាជ ២៥៦៥
ត្រូវនឹងថ្ងៃទី៧ ខែវិច្ឆិកា ឆ្នាំ២០២១
_««»»_
កោះកុង៖ លោក អ៊ូច ទូច ប្រធានមន្ទីរធម្មការ និងសាសនាខេត្តកោះកុង និងសហការីត្រូវបានឯកឧត្តម ដុំ យុហៀន តំណាងរាស្ត្រមណ្ឌលខេត្តកោះកុង និងលោកជំទាវ ចាត់ជាតំណាង នាំយកត្រៃកឋិន (អន្តរវាសក , ឧត្តរាសង្គ និងសង្ឃាដី ព្រមទាំងបច្ច័យចំនួន ១.០០០.០០០រៀល (មួយលានរៀល ) ទៅប្រគេនព្រះព្រហ្មណ៍សិរីញាណ ហេង សំបូរ ព្រះមេគណ គណៈមហានិកាយខេត្តកោះកុង និងជាព្រះគ្រូចៅអធិការវត្តជោតញ្ញាណ ក្នុងពិធីបុណ្យកឋិនទាន។

សូមអានិសង្សកឋិនទាននេះ នាំមកនូវសេចក្តីសុខ សេចក្តីចម្រេីន វិបុលភាពគ្រប់ប្រការ កើតមានដល់ឯកឧត្តម លោកជំទាវ និងក្រុមគ្រួសារទាំងមូល ។

អត្ថបទទាក់ទង