ថ្ងៃទី០៥ ខែវិឆ្ឆិកា ឆ្នាំ២០២១(វេលាម៉ោង ០២:០០នាទីរសៀល)
នៅសាលាស្រុកបូទុមសាគរ អាគារសាលប្រជុំ(ខ)បានបើកកិច្ចប្រជុំសម្រសម្រួលដោះស្រាយបញ្ហាទំនាស់ព្រំដីមួយកន្លែងស្ថិតនៅក្នុងភូមិជីមាល ឃុំអណ្តូងទឹក ស្រុកបូទុមសាគរ ខេត្តកោះកុង រវាងឈ្មោះ ម៉ុង សុធារី ដែលមានតំណាង ឈ្មោះ ជា ប៊ុនធឿន ជាមួយឈ្មោះ កែវ ថង និងឈ្មោះ សៀង រិន ក្រោមអធិបតីភាពលោក ក្រូច បូរីសីហា អភិបាលរង នៃគណ:អភិបាលស្រុក។
ក្រោយពីបានប្រជុំពិភាក្សាគ្នារួចមក ភាគីដែលមានការពាក់ព័ន្ធបញ្ហាទំនាស់ព្រំដីមិនបានឯកភាពគ្នាទេ ។
ដូចនេះ ប្រធានអង្គប្រជុំ បានទុកពេលឲ្យភាគីទាំងពីរពិគ្រោះយោបល់គ្នាបន្ត រួមទាំងប្រមូលឯកសារពាក់ពាក់ដើម្បីស្រាវជ្រាវរកទំហំជាក់លាក់នៃប្លង់ក្បាលដីនីមួយៗ នឹងរៀបចំកិច្ចប្រជុំសម្របសម្រួលម្តងទៀត។
ប្រភពៈរដ្ឋបាលស្រុកបូទុមសាគរ
===================
ថ្ងៃសុក្រ ១ កើត ខែកត្តិក ឆ្នាំឆ្លូវ
ត្រីស័ក ពុទ្ធសករាជ ២៥៦៥
ត្រូវនឹងថ្ងៃទី៥ ខែវិច្ឆិកា ឆ្នាំ២០២១
November 5, 2021