ថ្ងៃសុក្រ ១កើត ខែកត្តិក ឆ្នាំឆ្លូវ ត្រីស័ក ព.ស ២៥៦៥ ត្រូវនិងថ្ងៃទី០៥ ខែវិច្ឆិកា ឆ្នាំ២០២១ វេលាម៉ោង ៨:៣០ នាទីព្រឹក លោក ប្រាក់ វិចិត្រ អភិបាលស្រុក បានដឹកនាំកិច្ចប្រជុំពិភាក្សា ដើម្បីស្រាវជ្រាវលំអិតពីសាវតាដីដែលឈ្មោះ ព្រំ រ៉ា និងឈ្មោះ ឆែម ឌឿន រួមទាំងបក្សពួកដែលបានសាងសង់ផ្ទះ និងធ្វើការកាប់ទន្ទ្រានដីព្រៃបែបអណាធិបតេយ្យលើដីបំរុងរបស់រដ្ឋ ស្ថិតនៅចំណុចព្រែកពពែល ភូមិតាចាត ឃុំទួលគគីរ ស្រុកមណ្ឌលសីមា ខេត្តកោះកុង