ព្រឹកថ្ងៃអង្គារ ១២រោច ខែអស្សុជ ឆ្នាំឆ្លូវ ត្រីស័ក ពុទ្ធសករាជ ២៥៦៥ ត្រូវនឹងថ្ងៃទី០២ ខែវិច្ឆិកា ឆ្នាំ២០២១
លោក អៀត វណ្ណា ប្រធានមន្ទីរផែនការខេត្ត បានអញ្ជេីញចូលរួមជាគណៈអធិបតីក្នុងសិក្ខាសាលាសមាហរណកម្ម កម្មវិធីវិនិយោគបីឆ្នាំរំកិល(២០២២-២០២៤) នៅថ្នាក់ស្រុក ឆ្នាំ២០២១ នៅសាលាស្រុកថ្មបាំង ក្រោមអធិបតីភាព លោក អ៊ុក ភ័ក្ត្រា អភិបាលនៃគណៈអភិបាលរងខេត្តកោះកុង និងសមាសភាពចូលរួមគណៈអធិបតី សមាជិកក្រុមប្រឹក្សាស្រុក អភិបាលនៃគណៈអភិបាលស្រុក ព្រមទាំងទទួលបានការអញ្ជេីញចូលរួមពីបណ្តាតំណាងមន្ទីរអង្គភាពជុំវិញខេត្ត ការិយាល័យចំណុះសាលាស្រុក មេឃុំ ស្មៀនទាំង០៦ឃុំ អង្គការសង្គមស៊ីវិល និងដៃគូរពាក់ព័ន្ធនានា។
សិក្ខាសាលានេះ រៀបចំឡេីងក្នុងគោលបំណង ស្វែងរកនូវការគាំទ្រពីបណ្តាមន្ទីរ ស្ថាប័ន និងអង្គការសង្គមស៊ីវិលជុំវិញខេត្ត ក្នុងការគាំទ្រនូវគម្រោងនានារបស់រដ្ឋបាលឃុំទាំង០៦ក៏ដូចជារដ្ឋបាលស្រុកថ្មបាំង ដេីម្បីបំពេញចក្ខុវិស័យគម្រោងអភិវឌ្ឍន៍សម្រាប់ថ្នាក់ក្រោមជាតិ។