លោក អ៊ុក សុតា នាយករងរដ្ឋបាល និងជាប្រធានក្រុមការងារមន្ត្រីបង្គោលព័ត៌មានវិទ្យា បានអញ្ជើញជាកិត្តិយសប្រគល់ទូរស័ព្ទដៃចំនួន ២ គ្រឿង ដែលជាអំណោយរបស់លោកជំទាវ មិថុនា ភូថង អភិបាលនៃគណៈអភិបាលខេត្តកោះកុង ជូនដល់មន្ត្រីបង្គោលព័ត៌មានវិទ្យា ដែលកន្លងមកបានខិតខំបំពេញភារកិច្ច និងជំរុញការរៀបចំព័ត៌មាន សកម្មភាពរបស់ថ្នាក់ដឹកនាំ ក្នុងគេហទំព័រ តេលេក្រាម និងហ្វេសប៊ុក ជាបន្តបន្ទាប់ ។
លោកនាយករងរដ្ឋបាល ក៏បានថ្លែងគោរពអរគុណដល់លោកជំទាវអភិបាលខេត្ត ដែលតែងតែយកចិត្តទុកដាក់ និងផ្តល់ការលើកទឹកចិត្តជាប្រចាំដល់ក្រុមការងារ និងស្នើឱ្យក្រុមការងារខិតខំបញ្ចេញសមត្ថភាព និងបន្តស្វែងរកចំណេះដឹងថ្មីមកចែករំលែក ដើម្បីឱ្យការងារដែលកំពុងអនុវត្តកន្លងមកកាន់តែមានប្រសិទ្ធភាព និងការទទួលស្គាល់បន្ថែមទៀត ។