លោក សាយ ង៉ែត នាយករដ្ឋបាលស្រុក តំណាងលោកស្រី ទួត ហាទីម៉ា អភិបាលរងស្រុក បានអញ្ជេីញដឹកនាំកិច្ចប្រជុំ ពិនិត្យរបាយការណ៍ប្រចាំខែតុលា ឆ្នាំ២០២១ ដេីម្បីត្រៀមដាក់ឆ្លងកិច្ចប្រជុំសាមញ្ញ ក្រុមប្រឹក្សាស្រុក លេីកទី២៩ ឆ្នាំទី៣ អាណត្តិទី៣ នៅសាលប្រជុំរដ្ឋបាលស្រុកគិរីសាគរ ក្នុងនោះដែរក៏មានការអញ្ជេីញចូលរួមពីលោក លោកស្រី ប្រធាន អនុប្រធាន ការិយាល័យចំណុះរដ្ឋបាលស្រុក និងលោក តំណាងកងកម្លាំងប្រដាប់អាវុធទាំងបី សរុបសមាសភាពចូលរួមចំនួន ១៥ រូប ស្រី ០២ រូប។ប្រភព យ៉ាង រិទ្ធីរ៉ា
………………………………………………………….
ថ្ងៃអង្គារ ៥រោច ខែអស្សុជ ឆ្នាំឆ្លូវ
ត្រីស័ក ពុទ្ធសករាជ ២៥៦៥
ត្រូវនឹងថ្ងៃទី២៦ ខែតុលា ឆ្នាំ២០២១
October 26, 2021