រដ្ឋបាលខេត្តកោះកុង

Koh Kong Provincial Administration
ស្វែងរក

ក្រុមអធិការកិច្ចការងារបានចុះពិនិត្យការធ្វើតេស្តរហ័សរកមេរោគកូវីដ-១៩ ដល់កម្មករនិយោជិត របស់រោងចក្រយ៉ាហ្សាគី

នាថ្ងៃចន្ទ ៤រោច ខែអស្សុជ ឆ្នាំឆ្លូវ ត្រីស័ក ព.ស.២៥៦៥ ត្រូវនឹងថ្ងៃទី២៥ ខែតុលា ឆ្នាំ២០២១ លោក យក់ សង្វាត ប្រធានមន្ទីរការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ បានចាត់តាំងក្រុមអធិការកិច្ចការងារ ដែលដឹកនាំដោយលោក ទិត សុវណ្ណឌី  អនុប្រធានមន្ទីរការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ និងសមាសភាពមន្រ្តីអធិការកិច្ចការងារចំនួន ២រូប គឺ លោក ស វាសនា និងលោក វណ្ណ សុខគង់ បានចុះពិនិត្យការធ្វើតេស្តរហ័សរកមេរោគកូវីដ-១៩ ដល់កម្មករនិយោជិត របស់រោងចក្រយ៉ាហ្សាគី ស្ថិតនៅក្នុងតំបន់សេដ្ឋកិច្ចពិសេសកោះកុង ដែលជាការធ្វើតេស្តស្របតាមផែនការអនុវត្តន៍របស់រោងចក្រ ដើម្បីចូលរួមទប់ស្កាត់ និងផ្ដាច់ចរន្តនៃការឆ្លងរីករាលដាលជំងឺកូវីដ-១៩។

អត្ថបទទាក់ទង