ព្រឹកថ្ងៃព្រហស្បតិ៍ ១៥កេីត ខែអស្សុជ ឆ្នាំឆ្លូវ ត្រីស័ក ពុទ្ធសករាជ ២៥៦៥ ត្រូវនឹងថ្ងៃទី២១ ខែតុលា ឆ្នាំ២០២១ (រដ្ឋបាលមន្ទីរផែនការខេត្តកោះកុង)
លោក អៀត វណ្ណា ប្រធានមន្ទីរផែនការខេត្ត បានអញ្ជេីញចូលរួមកិច្ចប្រជុំបូកសរុបលទ្ធផលការងារស្រង់បញ្ជីអង្គភាពសេដ្ឋកិច្ច និងការងារអង្កេតសេដ្ឋកិច្ចសង្គមកិច្ច ឆ្នាំ២០២១ ក្រោមអធិបតីភាព ឯកឧត្តម រិន វីរៈ រដ្ឋលេខាធិការប្រចាំការ ក្រសួងផែនការ និងទទួលបានការអញ្ជេីញចូលរួមលោក-លោកស្រីប្រធានមន្ទីរផែនការទាំង២៥រាជធានី-ខេត្ត។