រដ្ឋបាលខេត្តកោះកុង

Koh Kong Provincial Administration
ស្វែងរក

លោក​ អៀត​ វណ្ណា​ ប្រធានមន្ទីរផែនការខេត្ត​ បានអញ្ជេីញចូលរួមកិច្ចប្រជុំពិភាក្សាពីចម្ងាយ(Zoom)លេីសេចក្តីព្រាងប្រកាស​ ស្តីពីការដាក់អោយអនុវត្តសាកល្បងសៀវភៅណែនាំស្តីពីការអភិវឌ្ឍសហគមន៍សំណង់លំនៅឋានបណ្តោះអាសន្ន។

ព្រឹកថ្ងៃពុធ​ ១៤កេីត​ ខែអស្សុជ​ ឆ្នាំឆ្លូវ​ ត្រីស័ក​ ពុទ្ធសករាជ​ ២៥៦៥​ ត្រូវនឹងថ្ងៃទី២០​ ខែតុលា​ ឆ្នាំ២០២១​ (រដ្ឋបាលមន្ទីរផែនការខេត្តកោះកុង)

លោក​ អៀត​ វណ្ណា​ ប្រធានមន្ទីរផែនការខេត្ត​ លោក​ ប៊ុត​ ហ៊ន​ អនុប្រធានមន្ទីរផែនការខេត្ត​ និងលោកស្រី​ ពៅ​ ចន្ធី​ ប្រធានការិយាល័យប្រជាជននិងការអភិវឌ្ឍ​ បានអញ្ជេីញចូលរួមកិច្ចប្រជុំពិភាក្សាពីចម្ងាយ(Zoom)លេីសេចក្តីព្រាងប្រកាស​ ស្តីពីការដាក់អោយអនុវត្តសាកល្បងសៀវភៅណែនាំស្តីពីការអភិវឌ្ឍសហគមន៍សំណង់លំនៅឋានបណ្តោះអាសន្ន​ ក្រោមអធិបតីភាព​ ឯកឧត្តម​ ជា​ ចាន់ទុំ​ អគ្គលេខាធិការដ្ឋានប្រជាជននិងការអភិវឌ្ឍ​ ក្រសួងផែនការ និងទទួលបានការអញ្ជេីញចូលរួមលោក-លោកស្រីប្រធានមន្ទីរផែនការរាជធានី-ខេត្តទាំង២៥​ ដែលរៀបចំដោយអគ្គលេខាធិការដ្ឋានប្រជាជននិងការអភិវឌ្ឍនៃក្រសួងផែនការ។

អត្ថបទទាក់ទង