/ / /

ពិធីប្រគល់ទទួលសមិទ្ធិផលនានាដែលបានសាងសង់ដោយអង្គភាពសម្របសម្រួលគម្រោងក្រសួងទេសចរណ៍នៅសហគមន៍ការពារធម្មជាតិពាមក្រសោប

ថ្ងៃទី ១៨ ខែតុលា ឆ្នាំ២០២១ មន្ទីរទេសចរណ៍ខេត្តកោះកុងបាន សហការជាមួយរដ្ឋបាលស្រុកមណ្ឌលសីមា រៀបចំកម្មវិធី ប្រគល់ទទួលសមិទ្ធិផលនានាដែលបានសាងសង់ដោយអង្គភាពសម្របសម្រួលគម្រោងក្រសួងទេសចរណ៍(គម្រោងអភិវឌ្ឍន៍ហេដ្ឋារនាសម្ព័ន្ធទេសចរណ៍សម្រាប់កំណើនប្រកបដោយបរិយាបន្នក្នុងមហាអនុតំបន់មេគង្គ GMS TIIG No.3194-CAM(SF) ជូនដល់សហគមន៍តំបន់ការពារធម្មជាតិពាមក្រសោប ស្ថិតក្នុងឃុំពាមក្រសោប ស្រុកមណ្ឌលសីមា ខេត្តកោះកុង ក្រោមអធិបតីភាព លោកប្រាក់ វិចិត្រ អភិបាលនៃគណៈអភិបាលស្រុកមណ្ឌលសីមា លោកសុខ ចាន់គ្រឹះស្នា ប្រធានមន្ទីរទេសចរណ៍ខេត្ត និងលោក វ៉េត សុខនីម អនុប្រធានបរិស្ថានខេត្ត
ក្នុងនោះផងដែរអាគារដែលបានប្រគល់ជូនសហគមន៍រួមមាន៖
-ឡដុតសម្រាម
-អាគារផលិត ផលិតផលសហគមន៍ (មានបំពាក់សំភារៈ ឧបករណ៍សម្រាប់ផលិត)
-បង្គន់អនាម័យ
-មណ្ឌលព័ត៌​មានសហគមន៍
លោក សុខ ចាន់គ្រឹះស្នា ប្រធានមន្ទីរទេសចរណ៍ ​ បានមានប្រសាសន៍ថា​ អាគារដែលបានប្រគល់ថ្ងៃនេះ ពិតជាមានសារៈសំខាន់ណាស់សម្រាប់សហគមន៍ក្នុងការបម្រើនូវសេចក្ដីត្រូវការរបស់ភ្ញៀវទេសចរជាតិ និងអន្តរជាតិ ជាមួយគ្នានេះដែរលោកក៏បានស្នើអោយសហគមន៍ធ្វើយ៉ាងណាជួយការពារ ថែរក្សានូវសំភារៈ ក៏ដូចជាអាគារដែលបានប្រគល់ជូននាថ្ងៃនេះអោយបានល្អ និងបានណែនាំដល់សហគមន៍អោយអនុវត្តប្រកាន់ខ្ជាប់នូវវិធានការ ៣ការពារ ៣កុំ ដើម្បីធានាអោយបាននូវសុខ សុវត្ថិភាពជូនភ្ញៀវទេសចរ និងប្រជាសហគមន៍ផងដែរ ។

អត្ថបទផ្សេងទៀត

  • ហេង គីមឆន/
    27/08/2026

    លោកវរៈសេនីយ៍ឯក គឹម សោភ័ណ្ឌណូរ៉ា ស្នងការរង តំណាងលោកឧត្តមសេនីយ៍ទោ ស្នងការ អញ្ជើញចូលរួមកិច្ចប្រជុំស្ដាប់របាយការណ៍ របស់អគ្គស្នងការដ្ឋាននគរបាលជាតិ អំពីកិច្ចការងារចុះត្រួតពិនិត្យតាមប៉ុស្តិ៍នគរបាលរដ្ឋបាល នៅតាមស្នងការដ្ឋាននគរបាលរាជធានី-ខេត្ត

  • រដ្ឋបាលក្រុងខេមរភូមិន្ទ/
    27/08/2026

    លោកស្រី ស៊ន មល្លិកា សមាជិកក្រុមប្រឹក្សាសង្កាត់ដងទង់ តំណាងលោកចៅសង្កាត់ បានអញ្ជើញចូលរួមវេទិកាពិគ្រោះយោបល់រវាងរដ្ឋបាលខេត្ត ជាមួយអង្គការសង្គមស៊ីវិលដែលធ្វើសកម្មភាពក្នុងដែនសមត្ថកិច្ចខេត្តនៅសាលមហោស្រពខេត្តកោះកុង

  • រដ្ឋបាលក្រុងខេមរភូមិន្ទ/
    27/08/2026

    លោក សុខ សេង មេភូមិ៤ តំណាងលោកចៅសង្កាត់ដងទង់ បាននាំយកសំបុត្រមរណភាព និងសារចូលរួមរំលែកទុក្ខដល់គ្រួសារសព នៅភូមិ៤ សង្កាត់ដងទង់ ក្រុងខេមរភូមិន្ទ ខេត្តកោះកុង

  • មន្ទីរបរិស្ថាន/
    27/08/2026

    លោក វ៉េត សុនីម អនុប្រធានមន្ទីរបរិស្ថានខេត្តកោះកុងសហការជាមួយក្រុមហ៊ុន ខ្លាយមេត ផ្លាស រៀបចំកិច្ចប្រជុំផ្សព្វផ្សាយអំពី ក្រមបរិស្ថាន និងធនធានធម្មជាតិ នៅក្នុងដែនជម្រកសត្វព្រៃពាមក្រសោម និងតំបន់រ៉ាមសារកោះកាពិ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

  • មន្ទីរសុខាភិបាលនៃរដ្ឋបាលខេត្តកោះកុង/
    27/08/2026

    មន្ត្រីសុខាភិបាលខេត្តកោះកុង ចំនួន ៤រូប បានចូលរួមសិក្ខាសាលាផ្សព្វផ្សាយនូវមគ្គុទេសក៏ព្យាបាលគ្លីនិកផ្នែកវេជ្ជសាស្ត្រទូទៅ សល្យសាស្រ្ត វេជ្ជសាស្ត្រកុមារ សម្ភពនិងរោគស្រ្តី និងទន្តសាស្ត្រ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់ ឯកឧត្តមសាស្ត្រាចារ្យ យីត ស៊ុនណារ៉ា រដ្ឋលេខាធិការក្រសួងសុខាបាល  ធ្វើនៅសណ្ឋាគារ ភាពសុខុម ខេត្តកំពត។

  • រដ្ឋបាលស្រុកគិរីសាគរ/
    27/08/2026

    លោក យ៉ាង រិទ្ធីរ៉ា នាយករងរដ្ឋបាលសាលាស្រុកបានដឹកនាំកិច្ចប្រជុំត្រួតពិនិត្យរបាយការណ៍ប្រចាំខែសីហាឆ្នាំ២០២៦ របស់រដ្ឋបាលស្រុកគិរីសាគរ ព្រមទាំងត្រួតពិនិត្យសេចក្ដីព្រាងកំណត់ហេតុប្រជុំសាមញ្ញលេីកទី២៦ ឆ្នាំទី២ អាណត្តិទី៤ របស់ក្រុមប្រឹក្សាស្រុកគិរីសាគរ នឹងកិច្ចការចាំបាច់មួយចំនួន