ក្រុមការងារអនុគណៈកម្មការទី១០ ដឹកនាំដោយលោក អ៊ូច ទូច ប្រធានមន្ទីរធម្មការ និងសាសនា និងជាអនុប្រធានអនុគណៈកម្មការ និងលោក សំ ផល្លី លេខាធិការអនគណៈកម្មការទី១០ ក្រោមការចង្អុរបង្ហាញពីលោក ឃឹម ច័ន្ទឌី អភិបាលរងខេត្ត និងប្រធានអនុគណៈកម្មការទី១០ បានចាត់ឲ្យលោកអនុប្រធានគណៈកម្មការ និងលេខាធិការចុះជួយសម្របសម្រួលការបូជាសាកសពអ្នកជំងឺកូវីដ-១៩ដោយគោរព និងអនុវត្តឲ្យបាននូវវិធានសុខាភិបាលដើម្បីជៀសវាងការឆ្លងរីករាលដាលជំងឺកូវីដ-១៩បន្ត។ នេះជាសពទី៤៨ ឈ្មោះ ជឹម ម៉ុន ភេទប្រុស អាយុ៥០ឆ្នាំ សញ្ជាតិខ្មែរ នៅភូមិ១ សង្កាត់ស្មាច់មានជ័យ ក្រុងខេមរភូមិន្ទ ដែលបានទទួលមរណភាពកាលពីថ្ងៃ១៧ ខែតុលា ឆ្នាំ២០២១ ដោយជំងឺកូវីដ-១៩ សាកសពបានបូជាតាមគន្លងបែបព្រះពុទ្ធសានសា នៅវត្តជោតញ្ញាណ វេលា០៩:១៥នាទីព្រឹក នាថ្ងៃទី១៨ ខែតុលា ឆ្នាំ២០២១។