រដ្ឋបាលខេត្តកោះកុង

Koh Kong Provincial Administration
ស្វែងរក

លោកស្រី អ៊ុន មករា តំណាងសមាគមនារីកម្ពុជាខេត្តកោះកុង បានចុះសួរសុខទុក្ខ ក្រុមគ្រួសារអ្នកជំងឺកូវីដ-១៩ កំពុងជាប់ចត្តាឡីស័ក នៅឃុំស្រែអំបិល ស្រុកស្រែអំបិល

ដោយមានការចង្អុលបង្ហាញពី លោកជំទាវ មិថុនា ភូថង អនុប្រធានកិត្តិយស សមាគមនារីកម្ពុជាដើម្បីសន្តិភាព និងអភិវឌ្ឍន៍ខេត្តកោះកុង និងជាអភិបាល នៃគណៈអភិបាលខេត្តកោះកុង និងចូលរួមសម្របសម្រួលពី លោកជំទាវ ឈី វ៉ា ប្រធានសមាគមនារីកម្ពុជាដើម្បីសន្តិភាព និងអភិវឌ្ឍន៍ខេត្តកោះកុង និងជាសមាជិកក្រុមប្រឹក្សាខេត្ត

ថ្ងៃព្រហស្បតិ៍ ៨កើត ខែអស្សុជ ឆ្នាំឆ្លូវ ត្រីស័ក ព.ស.២៥៦៥ ត្រូវនឹង ថ្ងៃទី១៤ ខែតុលា ឆ្នាំ២០២១ ដឹកនាំដោយ លោកស្រី អ៊ុន មករា តំណាងសមាគមនារីកម្ពុជាខេត្តកោះកុង បានចុះសួរសុខទុក្ខ ព្រមទាំងបានឧបត្ថម្ភនូវគ្រឿងឧបភោគបរិភោគ និងថវិកាមួយចំនួនដល់ក្រុមគ្រួសារអ្នកជំងឺកូវីដ-១៩ កំពុងជាប់ចត្តាឡីស័ក ដែលមានសមាជិកជាស្ដ្រីមេម៉ាយក្រីក្រ ចាស់ជរា ស្ដ្រីមានផ្ទៃពោះ រស់នៅភូមិវាលត្បូង ភូមិត្រពាំង និងភូមិខ្លុង ឃុំស្រែអំបិល ស្រុកស្រែអំបិល សរុបចំនួន ២៧គ្រួសារ។

អត្ថបទទាក់ទង