សកម្មភាពការងារថែទាំ និងការងារជួសជុល ថ្ងៃចន្ទ ៥ កើត ខែអស្សុជ ឆ្នាំឆ្លូវ ត្រីស័ក ពុទ្ធសករាជ ២៥៦៥ ត្រូវនឹងថ្ងៃទី១១ ខែតុលា ឆ្នាំ២០២១ ៖
១/ បន្តការងារថែទាំជាប្រចាំលើផ្លូវជាតិលេខ៤៨ សកម្មភាពជួសជុលសំបុកមាន់ ដោយប្រើល្បាយថ្មម៉ិចលាយជាមួយស៊ីម៉ង់ត៌និងកៅស៊ូCRS2 ត្រង់ចន្លោះ គ.ម៥+០០០ - គ.ម៦+៩០០។
២/ បន្តការងារថែទាំជាប្រចាំលើកំណាត់ផ្លូវជាតិលេខ៤៨ សកម្មភាពកាយកៀនិងកិនបង្ហាប់ថ្មម៉ិចឡើងវិញទីតាំងខូចខាតដោយទឹកភ្លៀងធ្លាក់ជោគជាំ ចាប់ពីគ.ម៦+៧០០ - គ.ម៧+០០០។
៣/ បន្តការងារថែទាំជាប្រចាំលើផ្លូវជាតិលេខ៤៨ សកម្មភាពជួសជុលសំបុកមាន់ ដោយប្រើល្បាយថ្មម៉ិចលាយជាមួយស៊ីម៉ង់ត៌និងកៅស៊ូCRS2 ត្រង់ចន្លោះ គ.ម៩៤+០០០ - គ.ម៩៩+៥០០។
៤/ បន្តការងារថែទាំជាប្រចាំលើផ្លូវជាតិលេខ៤៨ សកម្មភាពជួសជុលសំបុកមាន់ ដោយប្រើល្បាយថ្មម៉ិចលាយជាមួយស៊ីម៉ង់ត៌និងកៅស៊ូCRS2 ត្រង់ចន្លោះ គ.ម១៤៩+០០០ - គ.ម១៥០+៥០០។
ចូលរួមគោរពច្បាប់ចរាចរណ៍ផ្លូវគោក និងចូលរួមទប់ស្កាត់ការឆ្លងរីករាលដាលនៃជំងឺកូវីដ-១៩ សូមបងប្អូនប្រជាពលរដ្ឋចូលរួមរក្សាអនាម័យឱ្យបានជាប់ជានិច្ច និងគោរពតាមគោលការណ៍ណែនាំរាជរដ្ឋាភិបាល នូវវិធាន ៣ការពារ ៣កុំ ឱ្យបានគ្រប់ៗគ្នា។
ប្រសិនជួបបញ្ហាផ្លូវថ្នល់ខូច មានជង្ហុកសំបុកមាន់ សូមចូលរួមសហការ ក្នុងការថតរាយការណ៍មកក្រសួង ដោយប្រើប្រាស់កម្មវិធីថែទាំផ្លូវ (ROAD CARE Mobile App) ដេីម្បីជាការចូលរួមថែរក្សាផ្លូវថ្នល់របស់យេីង អាចប្រើប្រាស់បានយូរអង្វែង។
::: ទាញយកឥតគិតថ្លៃ៖
- App Store: https://roadcare.mpwt.gov.kh/ios
- Play Store: https://roadcare.mpwt.gov.kh/android