រដ្ឋបាលខេត្តកោះកុង

Koh Kong Provincial Administration
ស្វែងរក

កិច្ចប្រជុំសាមញ្ញលេីកទី២៨ ឆ្នាំទី៣​ អាណត្តិទី៣​ របស់ក្រុមប្រឹក្សាស្រុកគិរីសាគរ

រដ្ឋបាលស្រុកបានរៀបចំកិច្ចប្រជុំសាមញ្ញលេីកទី២៨ ឆ្នាំទី៣​ អាណត្តិទី៣​ របស់ក្រុមប្រឹក្សាស្រុក​ ក្រោមអធិបតី លោកស្រី​ សុខ​ វណ្ណដេត​ ប្រធានក្រុមប្រឹក្សាស្រុក​ ក្នុងនោះដែរក៏មានការអញ្ជើញចូលរួមលោក​ លោកស្រីក្រុមប្រឹក្សាស្រុក​ លោកស្រី ទួត ហាទីម៉ា អភិបាលស្ដីទី លោកអភិបាលរងស្រុក​​ លោកនាយករដ្ឋបាលស្រុក លោកមេបញ្ជាការរងកងរាជអាវុធហត្ថ លោកមេឃុំកោះស្ដេច លោកមេឃុំព្រែកខ្សាច់ លោកជំទប់១ភ្ញីមាស លោក​ លោកស្រី​ ប្រធាន​ អនុប្រធាន​ ការិយាល័យចំណុះរដ្ឋបាលស្រុក​​ លោកអនុប្រធានមណ្ឌលសុខភាពគិរីសាគរ​ លោកគ្រូតំណាងវិទ្យាល័យកោះស្តេច​ និងមន្ត្រីសាលាស្រុក​ សរុប​ សមាសភាពចូលរួមចំនួន​ ២៦ រូប​ ស្ត្រី​ ០៥ រូប ។ ចំពោះរបៀបវារៈរួមមាន៖
១.ពិភាក្សា​ និងអនុម័តលេីសេចក្តីព្រាង​ កំណត់ហេតុកិច្ចប្រជុំសាមញ្ញលេីកទី២៧ ឆ្នាំទី៣ អាណត្តិទី​៣ របស់ក្រុមប្រឹក្សាស្រុក
២.ពិភាក្សា​ និងអនុម័តលេីសេចក្តីព្រាង​ របាយការណ៍ប្រចាំខែកញ្ញា ឆ្នាំ២០២១​ របស់រដ្ឋបាលស្រុក
៣.ពិភាក្សា​ និងអនុម័តលេីសេចក្តីព្រាង​ របាយការណ៍ប្រចាំត្រីមាសទី៣ ឆ្នាំ២០២១​ របស់រដ្ឋបាលស្រុក
៤.ពិភាក្សាលេីបញ្ហាប្រឈម​ និងផ្តល់ដំណោះស្រាយ
៥.សេចក្តីផ្សេងៗ
………………………………………………..
ថ្ងៃចន្ទ៥កើត ខែអស្សុជ ឆ្នាំឆ្លូវ​ ត្រីស័ក​ ព.ស.២៥៦៥​ ត្រូវនឹងថ្ងៃទី១១ ខែតុលា ឆ្នាំ២០២១​
october 11 ,2021

អត្ថបទទាក់ទង