រដ្ឋបាលខេត្តកោះកុង

Koh Kong Provincial Administration
ស្វែងរក

ការចុះពិនិត្យក្នុងការធ្វើតេស្តរហ័សរកមេរោគកូវីដ-១៩ ដល់កម្មករនិយោជិត របស់រោងចក្រយ៉ាហ្សាគី

នាព្រឹកថ្ងៃសុក្រ ២កើត ខែអស្សុជ ឆ្នាំឆ្លូវ ត្រីស័ក ព.ស.២៥៦៥ ត្រូវនឹងថ្ងៃទី០៨ ខែតុលា ឆ្នាំ២០២១ លោក យក់ សង្វាត ប្រធានមន្ទីរការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ បានចាត់តាំង លោក ស វាសនា ប្រធានការិយាល័យ បណ្ដុះបណ្ដាលវិជ្ជាជីវ: និងជាមន្ត្រីអធិការកិច្ចការងារបាន ចុះពិនិត្យក្នុងការធ្វើតេស្តរហ័សរកមេរោគកូវីដ-១៩ ដល់កម្មករនិយោជិត របស់រោងចក្រយ៉ាហ្សាគី ដែលស្ថិតនៅក្នុងតំបន់សេដ្ឋកិច្ចពិសេសកោះកុង យោងតាមសេចក្ដីណែនាំបន្ថែមលេខ ០៦៣/២១ ក.ប/ស.ណ.ន.ខ.ល ស្ដីពីការធ្វើតេស្តរហ័សរកមេរោគកូវីដ-១៩ ដល់កម្មករនិយោជិត នៅតាមរោងចក្រ សហគ្រាស ក្រោយពេលឈប់សម្រាកក្នុងពិធីបុណ្យភ្ជុំបិណ្ឌ ឆ្នាំ២០២១ របស់ក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ។

អត្ថបទទាក់ទង